ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ - ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​អាស៊ី​អឺរ៉ុប​១,៥៨៩​នាក់​ - ឯកឧត្តម ម៉ៅ ធ​និន្ទ អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកជំទាវ​ជួប​សំណេះសំណាល ទទួល​ទាហាន​អាហារ និង​ចែក​អំណោយ​ដល់​លោកយាយ​ចាស់ជរា​ - ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស ស យ ស ស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្តិត ម៉ៅ ធនិន ដឹកនាំ​កម្លាំង​យុវជន ស​.​យ​.​ស​.​ស ខេត្ត​ពោធិ៍សាត់ ប្រគល់​ផ្ទះ​មួយ​ខ្នង គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​អ៊ំស្រី មេម៉ាយ នៅ​ភូមិ​ដប់​បាត - រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកទឹកចិត្ត​មន្ត្រីក្រោមឱវាទ​ចូលរួម​ផ្តល់​ឈាម​មួយឆ្នាំឲ្យ​បាន​២​ដង​ដែលជា​អំពើ​មនុស្សធម៌​ដ៏​ល្អ​ - សារសំខាន់​នៃ​ការចូលរួម​ថែរក្សា​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ អោយ​កាន់តែ​រីកចម្រើន​ទៅ​មុខ - បុរស​ម្នាក់​បើករថយន្ត Discovery បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​បណ្ដាល​ក្រឡាប់​ផ្ងា​ជើងច្រងាង​ - ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​សម្ពោធ​ផ្លូវ​ - សម្ដេច​តេជោ ហ៊ុន សែន​៖ សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​ - អង្គការ​ទេសចរណ៍​ពិភពលោក​ផ្ញើលិខិត​អរគុណ និង​កោតសរសើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​
0

កម្ពុជា​ស្វាគមន៍​នារ​វា​ទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិក​ចូល​ចត​

កម្ពុជា​ស្វាគមន៍​នារ​វា​ទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិក​ចូល​ចត​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្វាគមន៍​នាវា​ទេសចរណ៍​ដ៏​ធំ​មួយ​ឈ្មោះថា MS Westerdam របស់​សហរដ្ឋអាមេរិក ដែល​មាន​ទេសចរ​ជាង​២,២៥៧​នាក់ ដែល​នៅ​ថ្ងៃទី ១៣ កុម្ភះ​ព្រឹក​នេះ​បាន​ចូល​មក​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ​។ នាវា​ទេសចរណ៍​អាមេរិក​ដ៏​ធំ​នេះ​បាន​ស្នើសុំ​ចុះចត​នៅ​តាម​ប្រទេស​និង​កោះ​ចំនួន​៦ មកហើយ តែ​ត្រូវបាន​បដិសេធ​មិន​អោយ​ចូល​ចត ដោយសារ​ភ័យខ្លាច​មាន​អ្នកដំណើរ​មាន​ផ្ទុកមេរោគ​កូរ៉ូណា​ថ្មី ដែល​ពេល​នេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា កូវី​ដ​-១៩ (Covid-19) ។ ដើម្បី​ធានា​សុវត្ថិភាព​ទាំងអស់គ្នា គឺ​មន្ត្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល​បាន​ធ្វើការ​ពិនិត្យ​អា​ការៈសុខភាព​របស់អ្នក​ដំណើរទាំង​អស់​មុន​ពេល​អនុញ្ញាត្តិ​អោយ​ចេញ​ក្រៅ​នាវា​។​

​សម្តេច​តេជោ ហ៊ុន សែន មានការ​អាណិត​ស្រណោះ​អ្នកធ្វើដំណើរ​រាប់ពាន់​នាក់​ដែល​រួមមាន​ទាំង​មនុស្ស​ចាស់ ស្ត្រី និង​កូនក្មេង ដែល​កំពុង​ជាប់​នៅក្នុង​នាវា​ដ៏​ធំ​នេះ​។ សម្តេច​តេជោ បានបញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​អ្នក​មាន​ទេ ប៉ុន្តែ​កម្ពុជា​មាន​បេះដូង​ទូលាយ ជាមួយ​ទឹកចិត្ត​សណ្តោស​ប្រណី​មិន​រើសអើង​ពូជសាសន៍ ហើយ​ការជួយ​គ្នា​ជាពិសេស​ក្នុង​គ្រា​មាន​អាសន្ន​បែបនេះ​គឺ​គ្មាន​កម្រិត​លើ​ពូជសាសន៍ ឬ​កម្រិត​លើ​ព្រុំដែន​ឡើយ​។ នៅក្នុង​ស្ថានភាព​បែប​នេះ គឺ​យើង​ត្រូវ​រួមគ្នា​ផ្តល់​នូវ​ក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​អ្នកធ្វើដំណើរ​កុំ​អោយ​ភ័យ​តក់ស្លុត​អស់សង្ឃឹម​។ បើ​មិន​ជួយ​ពួកគេ បើ​មិន​ឲ្យ​នាវា​នេះ​ចូល​ចត តើ​ត្រូវ​ឲ្យ​ពួកគេ​ទៅណា បើ​ប្រទេស​មួយចំនួន​នោះ​គេ​បាន​បិទ​អស់ហើយ​។ សម្តេច​តេជោ​បាន​បញ្ជាក់​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ​ថា ជំងឺ​ពិតប្រាកដ​នាពេលនេះ គឺ​ជំងឺ​ភ័យខ្លាច​លើសលុប ដែល​មិនមែន​ជា​ជំងឺ​កូរ៉ូណា​ទេ​។

​ពេលនេះ​ពិភពលោក​បាន​ឃើញច្បាស់​ហើយ​ថា កម្ពុជា​យើង​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​មិត្ត​ចិន​ទេ គឺ​សហការ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់​រួម​ទាំង​សហរដ្ធ​អាមេរិក​ផងដែរ គឺ​យើង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល ហើយ​នេះ​ជា​សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ​និង​គ្មាន​ព្រំដែន​ដែល​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​សូម​ជូនពរ​អ្នកធ្វើ​ដំណើរ​ក្នុង​នាវា​ទាំងអស់​បាន​សម្រាក ទទួលទាន​ម្ហូបអាហារ និង​សប្បាយរីករាយ​នៅពេល​បាន​មកដល់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com