ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ - ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​អាស៊ី​អឺរ៉ុប​១,៥៨៩​នាក់​ - ឯកឧត្តម ម៉ៅ ធ​និន្ទ អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកជំទាវ​ជួប​សំណេះសំណាល ទទួល​ទាហាន​អាហារ និង​ចែក​អំណោយ​ដល់​លោកយាយ​ចាស់ជរា​ - ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស ស យ ស ស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្តិត ម៉ៅ ធនិន ដឹកនាំ​កម្លាំង​យុវជន ស​.​យ​.​ស​.​ស ខេត្ត​ពោធិ៍សាត់ ប្រគល់​ផ្ទះ​មួយ​ខ្នង គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​អ៊ំស្រី មេម៉ាយ នៅ​ភូមិ​ដប់​បាត - រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកទឹកចិត្ត​មន្ត្រីក្រោមឱវាទ​ចូលរួម​ផ្តល់​ឈាម​មួយឆ្នាំឲ្យ​បាន​២​ដង​ដែលជា​អំពើ​មនុស្សធម៌​ដ៏​ល្អ​ - សារសំខាន់​នៃ​ការចូលរួម​ថែរក្សា​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ អោយ​កាន់តែ​រីកចម្រើន​ទៅ​មុខ - បុរស​ម្នាក់​បើករថយន្ត Discovery បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​បណ្ដាល​ក្រឡាប់​ផ្ងា​ជើងច្រងាង​ - ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​សម្ពោធ​ផ្លូវ​ - សម្ដេច​តេជោ ហ៊ុន សែន​៖ សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​ - អង្គការ​ទេសចរណ៍​ពិភពលោក​ផ្ញើលិខិត​អរគុណ និង​កោតសរសើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​
0

​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី វិធីសាស្ត្រ​កែច្នៃ​ទិន្នន័យ និង​ផលិត​ឯកសារ​ពត៌មាន​ស្ថានភាព និង​ឯកសារ​ពិន្ទុ​វិស័យ​

​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី វិធីសាស្ត្រ​កែច្នៃ​ទិន្នន័យ និង​ផលិត​ឯកសារ​ពត៌មាន​ស្ថានភាព និង​ឯកសារ​ពិន្ទុ​វិស័យ​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៣ រោច ខែ​មាឃ ឆ្នាំ​កុរ​ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​ក្រសួង​ផែនការ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី វិធីសាស្ត្រ​កែច្នៃ​ទិន្នន័យ និង​ផលិត​ឯកសារ​ពត៌មាន​ស្ថានភាព និង​ឯកសារ​ពិន្ទុ​វិស័យ ។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ប្រព្រឹត្តទៅ​នៅ​ខេត្ត​មណ្ឌលគិរី ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ូ តាំង​អេង រដ្ឋលេខាធិការ​ក្រសួង​ផែនការ ទទួលបន្ទុក​ការងារ​ផែនការ​ថ្នាក់​ក្រោម​ជាតិ ។

​នៅក្នុង​ប្រព័ន្ធ​ផែនការ​ថ្នាក់​ក្រោម​ជាតិ​ក្នុង​បរិបទ​នៃ​កំណែទម្រង់​វិមជ្ឈការ​វិសហមជ្ឈការ សម្រាប់​ឆ្នាំ 2020 គឺជា​ការបើក​ទំព័រ​ចាប់ផ្ដើម​ទី​១ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាបន្ទាន់​ទៅនឹង​កំណែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ។

​ឆ្លៀត​ឱកាស​នេះ​ផងដែរ ឯកឧត្តម​ក៏​សូម​ថ្លែងអំណរគុណ​ក្រុម​ការងារ​កសាង​ផែនការ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​និង​កាតព្វកិច្ច​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ​នា​ឆ្នាំ​កន្លងមកនេះ ចំពោះ​បរិបទ​ថ្មី​នៅក្នុង​ឆ្នាំ 2020 នេះ​មន្ទីរ​ផែនការ​រាជធានី​ខេត្ត​ដែល​ទទួលបន្ទុក​ជា​ផែន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ប្រព័ន្ធ​ផែនការ​ជាតិ យើងទាំងអស់គ្នា​ត្រូវ​តែពិចារណា​រក​គន្លឹះ​ដើម្បី​ពង្រឹង​ការងារ​របស់​យើង ពង្រឹង​ទំនាក់ទំនង​រចនាសម្ព័ន្ធ​ការងារ ឲ្យ​សមស្រប​ទៅតាម​គោលនយោបាយ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា ។

​មន្ទីរ​ផែនការ​នី​មួយៗ​ត្រូវ​រៀបចំ​គិតគូ​ឲ្យបាន​រួចជាស្រេច ក្នុងនាម​ជា​អ្នក​ដែល​មាន​តួនាទី​ក្នុង​ការសម្របសម្រួល​ដើម្បី​ភ្ជាប់​ការងារ​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ អោយ​ក្លាយទៅជា​កម្លាំង​រួម​ឯកភាព​មួយ នៅក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន​របស់​យើង​ក្រោម​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​និង​ការចាត់ចែង​អភិវឌ្ឍ​របស់​គណៈ​អភិបាល ។

​ក្នុងនាម​យើង​ជា​មន្ត្រី​ផែនការ​ត្រូវ​ដឹង​ពី​វិទ្យាសាស្ត្រ​ពិត​ផង និង​ត្រូវ​ដឹង​អំពី​វិទ្យាសាស្ត្រ​សង្គម​ផងដែរ ជា​ឧទាហរណ៍​នៅ​ក្នុង​បច្ចុប្បន្ន​នេះ​ដែរ​ព័ត៌មាន​មាន​ភាព​សម្បូរ​បែប​ណាស់ ក្នុងនោះ​មាន​ទាំង​ព័ត៌មាន​ត្រឹមត្រូវ​ពិត ព័ត៌មាន​បំភ្លៃ​ខុស​ពី​ការពិត​នៅ​លាយឡំ​ជាមួយគ្នា​តាម​គ្រប់​រូបភាព ដូច្នេះ​តើ​ក្នុងនាម​យើង​ជា​មន្ត្រី​ផែនការ​អាច​បែងចែក​ពិចារណា​រកឲ្យឃើញ​នូវ​ព័ត៌មាន​ពិត​ដែរ​ឬទេ​? នេះ​ជា​ការ​តេស្ត​សាកល្បង​នូវ​សមត្ថភាព​របស់​មន្ត្រី​ផែនការ​គ្រប់រូប ។ ហេតុ​នេះ​យើង​ត្រូវ​មាន​ការពិចារណា​ប្រកប​ដោយ​ឆន្ទៈ​បើ​ចង់​អោយ​សង្គម​មាន​ការ​រីកចម្រើន​ត្រូវ​មាន​ឧត្តមគតិ​និង​មនសិការ​ស្នេហា​ជាតិ​ពិត ។ ឯកឧត្តម​បាន​ផ្ដាំផ្ញើរ​ទៅ​មន្ត្រី​ជំនាញ​ទាំងអស់​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​សូម​ខិតខំ​រៀនសូត្រ ចាប់​យក​នូវ​ចំណុច​គន្លឹះ​ដែល​សំខាន់ៗ​បំពេញ​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួនឯង ពង្រឹង​នូវ​សមត្ថភាព​ខ្លួន​ដើម្បី​កសាង​កិត្យានុភាព​របស់​អង្គភាព ។ ចំពោះ​ថ្នាក់ដឹកនាំ​ប្រធាន​អង្គភាព​នៃ​មន្ទីរ​ផែនការ សូម​ប្រកាន់​និន្នាការ​នៃ​ការអនុវត្ត​ការងារ​ដោយ​ឈរ​នៅ​លើ​សមូហភាព ការយកចិត្តទុកដាក់​ស្វែងយល់​ពី​សតិអារម្មណ៍រ​បស់​មន្ត្រីក្រោមឱវាទ ប្រកាន់​គោលការណ៍​ឈើ​វៀច​ធ្វើ​ខ្នង​ឈើត្រង់​ធ្វើ​កាំ ។

​មុន​នឹង​បញ្ចប់​សំណេះសំណាល ការផ្ដល់​អនុសាសន៍ នឹង​ប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល ដោយ​យោង​ទៅតាម​តម្រូវការ​ការងារ​នៅក្នុង​បរិបទ​ថ្មី​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ផែនការ​ទាំងអស់​ត្រូវ​ខិតខំ​បញ្ចប់​ការបំពេញ profile ឱ្យបាន​នៅក្នុង សប្តាហ៍​ទី​១ នៃ​ខែ​មីនា ឆ្នាំ​២០២០​ខាងមុខ​នេះ​ដោយ​ប្រើ​យុទ្ធវិធី​និង​យុទ្ធសាស្ត្រ​ក្នុង​ការអនុវត្តន៍​ឲ្យអស់​ពី​លទ្ធភាព​រៀងៗ​រាងខ្លួន ដោយ​រក្សា​នូវ​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​នៅក្នុង​ខេត្ត ជាពិសេស​ដើម្បី​ឱ្យ​ការងារ​នេះ​សម្រេច​គោលដៅ​បាន​មន្ទីរ​ផែនការ​ទាំងអស់​ត្រូវ​ដ​ក​ស្រង់​បទពិសោធន៍​ការងារ​រវាង​គ្នា​នឹង​គ្នា អំពី​វិធីសាស្ត្រ​នានា​ដែល​មន្ទីរ​ផែនការ​មុនៗ​បាន​ធ្វើ​វា​ដោយ​ជោគជ័យ​និង​មាន​ប្រសិទ្ធិភាព​រួចមកហើយ នោះ​ទើប​ជា​ការបង្ហាញ​អំពី​សាមគ្គីភាព ការរួបរួម​គ្នា​ចេះ​ចែករំលែក​រួមសុខ​រួមទុក្ខ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​លំបាក នោះ​ហើយ​គឺជា​សន្តិភាព​ពិត​នៃ​គ្រួសារ​ផែនការ​ទាំងអស់ ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com