ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ - ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​អាស៊ី​អឺរ៉ុប​១,៥៨៩​នាក់​ - ឯកឧត្តម ម៉ៅ ធ​និន្ទ អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកជំទាវ​ជួប​សំណេះសំណាល ទទួល​ទាហាន​អាហារ និង​ចែក​អំណោយ​ដល់​លោកយាយ​ចាស់ជរា​ - ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស ស យ ស ស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្តិត ម៉ៅ ធនិន ដឹកនាំ​កម្លាំង​យុវជន ស​.​យ​.​ស​.​ស ខេត្ត​ពោធិ៍សាត់ ប្រគល់​ផ្ទះ​មួយ​ខ្នង គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​អ៊ំស្រី មេម៉ាយ នៅ​ភូមិ​ដប់​បាត - រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកទឹកចិត្ត​មន្ត្រីក្រោមឱវាទ​ចូលរួម​ផ្តល់​ឈាម​មួយឆ្នាំឲ្យ​បាន​២​ដង​ដែលជា​អំពើ​មនុស្សធម៌​ដ៏​ល្អ​ - សារសំខាន់​នៃ​ការចូលរួម​ថែរក្សា​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ អោយ​កាន់តែ​រីកចម្រើន​ទៅ​មុខ - បុរស​ម្នាក់​បើករថយន្ត Discovery បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​បណ្ដាល​ក្រឡាប់​ផ្ងា​ជើងច្រងាង​ - ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​សម្ពោធ​ផ្លូវ​ - សម្ដេច​តេជោ ហ៊ុន សែន​៖ សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​ - អង្គការ​ទេសចរណ៍​ពិភពលោក​ផ្ញើលិខិត​អរគុណ និង​កោតសរសើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​
0

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន ៥២២ នាក់ ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ចំនួន​ប្រមាណ ៣៩៧៩ នាក់ នៅ​វិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ បសេដ្ឋ

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន ៥២២ នាក់ ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ចំនួន​ប្រមាណ ៣៩៧៩ នាក់ នៅ​វិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ បសេដ្ឋ

អរគុណ​សន្តិភាព​!
– អរគុណ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​!

​ខេត្ត​កំពង់ស្ពឺ ៖ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន ៥២២ នាក់ ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ចំនួន​ប្រមាណ ៣៩៧៩ នាក់ នៅ​វិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ បសេដ្ឋ ភូមិ​តា​នួន​ឃុំ​ពោធិ​ម្រាល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​អាទិត្យ ១​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ប្រជាពលរដ្ឋ​មាន​ក្តីរំភើប​សប្បាយរីករាយ​យ៉ាង​ក្រៃ​លែង​នៅ​គ្រប់ពេលវេលា​និង​ទី​កន្លែង​ក៏​ដូច​ថ្ងៃនេះ​ដែរ ព្រមទាំង​ថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​នី និង​ក្រុមគ្រួសារ ដែល​មាន​ការយកចិត្ត​ទុកដាក់​យ៉ាង​កក់ក្តៅ​ទៅលើ​សុខភាព​របស់​ពួកគាត់​។

​នា​ថ្ងៃ​ទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ដឹកនាំ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន ៥២២ នាក់ ដើម្បី​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ និង ចែក​ថ្នាំ​ជូន​ដោយ​ឥតគិតថ្លៃ ដែល​អំណោយ​ថ្នាំពេទ្យ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យក្មេង ប្រធាន​គណៈកម្មការ​ទី​៧​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣៩៧៩ នាក់ (​បី​ពាន់ ប្រាំបួន​រយ ចិត​សិប ប្រាំបួន នាក់ ) នៅ​វិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ បសេដ្ឋ ភូមិ​តា​នួន​ឃុំ​ពោធិ​ម្រាល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​អាហារ​សាមគ្គី ចែក​ជូន​អាហារសម្រន់​ជា​នំ​បុ័ង និង​ទឹក​សុទ្ធ​ផងដែរ ។ ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ ក្រោម​អធិបតីភាព ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពង់ស្ពឺ និង​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ អមដំណើរ​ដោយ លោកជំទាវ ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ដោយ​មាន​ការចូលរួម​សហការ​ពី ៖ ឯកឧត្តម អៀង ម៉ូ​លី ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​អាជ្ញាធរ​អេដស៍ និង​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​បសេដ្ឋ ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក ឈឺ​ន សុធន អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បសេដ្ឋ លោក អោ វណ្ណ​ថេន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ ឯកឧត្តម ឆាយ ស​ត្យា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រសួង​ផែនការ ជាពិសេស​គឺ​លោកគ្រូ​-​អ្នក​គ្រូពេទ្យ​របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ និង មន្ទីរ​ជុំវិញ​ខេត្ត​ដែល​ពាក់ព័ន្ធ​។ ជំងឺ​ដែល​បាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​រួមមាន​៖ ជំងឺ​ទូទៅ ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឫសដូងបាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ក្រពះ​តាមរយះ​ខ្យល់​ដង្ហើម វាស់​ចង្វាក់បេះដូង ផ្នែក​ប្រព័ន្ធ​ប្រសាទ​និង​បំបាត់​ការឈឺ​ចុកចាប់ មន្ទីរពិសោធន៍​(​វិភាគ​ឈាម​) វះកាត់​តូច និង​ព្យាបាល​របួស …​។​ល​។​

​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ​គឺ​កើត​ចេញពី​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​មួយចំណែក​ផងដែរ​។ បញ្ហា​សុខភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ​។ សូម​ជម្រាប​ជូន​ផងដែរ​ថា ក្នុង​រយៈពេល ៨៦​ខែ (០២ ធ្នូ ឆ្នាំ​២០១២ ដល់ ០៩ កុម្ភៈ ឆ្នាំ​២០២០ ) ៨​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​បង្កើត ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ២១៦​លើក ជាពិសេស​ដោយ​មាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចូលរួម​ចំនួន ៤២៧៥ នាក់ (​បួន​ពាន់ ពី​រយ ចិ​បសិប ប្រាំ​នាក់ ) បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ព្រមទាំង​ចែក​ថ្នាំ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​បាន ចំនួន ៥២៤៨២៧​នាក់ ( ហាសិប​ពីរម៉ឺន បួន​ពាន់ ប្រាំបី​រយ ម្ភៃ ប្រាំពីរ នាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៣៥២៨៣៤​នាក់ (​សាមសិប​ប្រាំ​ម៉ឺន ពីរ​ពាន់ ប្រាំបី​រយ សាមសិប បួន​នាក់​) ។​

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី មានលទ្ធភាព​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​តាម​តំបន់​មូលដ្ឋាន​ដាច់ស្រយាល តាម​ខ្នង​ផ្ទះ​ដោយ​ផ្ទាល់​នេះ​គឺ​ដោយសារតែ​មាន​ការគិត​គូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​បង​ប្រធាន ហ៊ុន ម៉ា​នី ដោយ​លោក​បាន​គាំទ្រ ណែនាំ និង​ចង្អុលបង្ហាញ​ប្រកប​ដោយ​ស​មានធម៌ ភាពឈ្លាសវៃ និង​ប្រកបដោយ​ថាមពល​ដើម្បី​អោយ​សកម្មភាព​មនុស្សធម៌នេះ​កើតមាន​ក្នុងន័យ​ចង់​ឃើញ​ជនរួមជាតិ​មាន​សុខភាព​ល្អ ក្នុងពេល​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ ដែល​ទាំងអស់​នេះ​កើតចេញ​ពី​ការតស៊ូ ការបូជា​លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា ពេលវេលា និង​ស្មារតី​របស់​វិរ​ថ្នាក់ដឹកនាំ​របស់​យើង​ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បិតា​សន្តិភាព​នៃ​កម្ពុជា ដែល​បាន​ផ្តល់​ភាពសុខសាន្ត​ដល់​ប្រជាជន ដោយ​សម្តេច​មាន​ទេពកោសល្យ​ពី​កំណើត​ដឹកនាំ​ប្រទេសជាតិ​ចេញពី​ផេះផង់​នៃ​របប​មហន្ធការ​ឲ្យមាន​ការ​រីកចំរើន​ដូច​សព្វថ្ងៃ មាន​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ មាន​ស្ថិរភាព​ជាតិ និង​មាន​សុខ​សន្តិភាព​ពិតប្រាកដ ។​

​ដូច​សព្វដង​ដែរ ប្រជាពលរដ្ឋ​សប្បាយរីករាយ​ស្វាគមន៍ និង​ត្រេកអរ​ឥតឧបមា​ចំពោះ​ការចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នេះ ជាពិសេស សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ និង​សូម​គោរព​ជូន​ពរ​បង​ប្រធាន ហ៊ុន ម៉ា​នី និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ទាំងអស់​សូម​ជួប​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លាងឃ្លាត​ឡើយ ។

​លើសពីនេះ​ទៅ​ទៀត​សូម​ថ្លែងអំណរគុណ​និង​ជូនពរ​ដល់ លោកតា លោកយាយ ពុក ម៉ែ អ៊ុ ពូ មីង បងប្អូន ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់ពេលវេលា ។​

​យើងទាំងអស់គ្នា​សូម​អរគុណ​សន្តិភាព និង​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ព្រមទាំង​ប្តេជ្ញា​រួបរួម​គ្នា​ថែរ ក្សា ការពារ សុខសន្តិភាព និង​ស្ថិរភាព​តាម​គោលនយោបាយ ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យបាន​គង់វង្ស​ជានិច្ច​និរន្ត​រ៍ ៕

 

H.E. Mr. Hun Many’s Volunteer Medical Teamwork of 522 members  delivered free of charge medical services to about 3979 Borset Samdech Me Samdech Ov high school

 

 

Thanks to  peace!

Thanks to Samdech Akka Moha Sena Padei Techo Hun Sen’s Win-Win policy!

 

On February 09, 2020, H.E. Mr. Hun Many’s Volunteer Medical Teamwork of 522 members  delivered free of charge medical services to about 3979 Borset Samdech Me Samdech Ov high school, Tanourn village, Pothimreal commune, Borset district, Kampong Speu province. On this special occasion, our medical teamwork and the people had some snack such as bread and water  for solidarity and national unity.

 

The team, process of consultation and treatment was led by H.E. Leng Phaly, secretary of state of the ministry of planning and executive chief of H.E. Hun Many’s Volunteer Medical Teamwork. These are precious gifts of  H.E. Hun Many, a young parliamentarian, president of commission 7 of the national assembly, president of UYFC and honorary president of H.E. Hun Many’s Volunteer Medical Teamwork. The event was presided over by H.E. Kittisetabandita Chhay Than, senior minister, minister of the ministry of planning, president of national level board for strengthening Kampong Speu province and president of central committee for strengthening Kampong Speu province, accompanied by Her Excellency Hang Lina, government delegate in charge of NIS, in cooperation with, H.E. Eing Maly, senior minister in charge Aids Authority and chief of central committee for strengthening Borset district, H.E. Yoem Sokhom, chief of Kampong Speu provincial council board. H.E. Vy Samnang, Kampong Speu provincial governor, Mr. Or Vanthein,  Kampong Speu health office, Mr. Chhin Sothon, governor of Borset district, H.E. Chhay Satya, chief of UYFC of the ministry of planning, Phnom Penh Youth Activist Teamwork, concerning Authorities, and other dignitaries.

 

The consultations and treatments include: general medical illness, pulmonary and other respiratory tract diseases, gastrointestinal diseases, dermatological diseases, gynaecological diseases, parasitic infection, anaemia, osteopathy, rheumatic diseases, hepathic diseases, sexual transmitted diseases STD, malaria, dengue, ophthalmological diseases, stomatological diseases, psychiatric disorders, diabetes mellitus, paediatric diseases, cardiovascular diseases, hypertension, eyes, nose, throat diseases, hemorrhoid, urinary tract and kidneys diseases, hemodialysis,  ultrasound study, nerve, and physical suffering, blood analysis, and injury

 

The activity expresses the spirit of humanitarianism and unconditional love among Cambodians. Moreover, it also aims at contributing to poverty reduction of our people.

 

Under the wised leadership of Samdech Techo Hun Sen, Prime Minister of Cambodia, the country is able to maintain complete peace and security, stability and sustainable development. Furthermore, people have lived with hope, harmony, and happiness throughout the country.

 

Recalling that for 86 months (from December 2nd, 2012 to​February 09th 2020), 8 years,  H.E. Hun Many’s Volunteer Medical Team, which consists of 4,275 doctors, has delivered free of charge medical care for 216 times to 524827people (352834 females) in 20 provinces/municipalities including Kompong Speu, Kompong Tom, Kompong Cham, Prey Veng, Takeo, Kompong Chhnang, Siem Reap, Battambang, Kandal, Preah Vihear, Kompot, Koh Kong, Preah Sihanouk, Banteay Meanchey, Svay Rieng, Phnom Penh, Kep, and Tbong Khmum, and Mondulkiri.

 

The people, who received these medical services, as well as their friends and relatives, were absolutely delighted and expressed their gratitude towards H.E. Mr. Hun Many and the team, and they also wished him, his family and his medical teawork the five blessings: longevity, nobility, health, strength, and wisdom. We are always determined to uphold and preserve peace, security and stability, in accordance with Samdech Techo Hun Sen’s Win-Win policy sustainably.

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com