ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ - ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​អាស៊ី​អឺរ៉ុប​១,៥៨៩​នាក់​ - ឯកឧត្តម ម៉ៅ ធ​និន្ទ អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកជំទាវ​ជួប​សំណេះសំណាល ទទួល​ទាហាន​អាហារ និង​ចែក​អំណោយ​ដល់​លោកយាយ​ចាស់ជរា​ - ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស ស យ ស ស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្តិត ម៉ៅ ធនិន ដឹកនាំ​កម្លាំង​យុវជន ស​.​យ​.​ស​.​ស ខេត្ត​ពោធិ៍សាត់ ប្រគល់​ផ្ទះ​មួយ​ខ្នង គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​អ៊ំស្រី មេម៉ាយ នៅ​ភូមិ​ដប់​បាត - រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកទឹកចិត្ត​មន្ត្រីក្រោមឱវាទ​ចូលរួម​ផ្តល់​ឈាម​មួយឆ្នាំឲ្យ​បាន​២​ដង​ដែលជា​អំពើ​មនុស្សធម៌​ដ៏​ល្អ​ - សារសំខាន់​នៃ​ការចូលរួម​ថែរក្សា​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ អោយ​កាន់តែ​រីកចម្រើន​ទៅ​មុខ - បុរស​ម្នាក់​បើករថយន្ត Discovery បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​បណ្ដាល​ក្រឡាប់​ផ្ងា​ជើងច្រងាង​ - ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​សម្ពោធ​ផ្លូវ​ - សម្ដេច​តេជោ ហ៊ុន សែន​៖ សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​ - អង្គការ​ទេសចរណ៍​ពិភពលោក​ផ្ញើលិខិត​អរគុណ និង​កោតសរសើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​
0

​សម្តេច​តេជោ ហ៊ុន សែន ឯកភាព​ឱ្យ​បើក​ស្ថានទូត​ពីរ​ទៀត នៅ​អាហ្វ្រិក​ខាងត្បូង និង​ប្រេ​ស៊ីល

​សម្តេច​តេជោ ហ៊ុន សែន ឯកភាព​ឱ្យ​បើក​ស្ថានទូត​ពីរ​ទៀត នៅ​អាហ្វ្រិក​ខាងត្បូង និង​ប្រេ​ស៊ីល

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្រេច​ឱ្យ​បង្កើត​ស្ថានទូត​ថ្មី​ពីរ​បន្ថែមទៀត នៅក្នុង​ទ្វីបអាហ្វ្រិក និង​អាមេរិក​ឡាទីន​។ សម្តេច​តេជោ ចង់ឱ្យ​បង្កើត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង សម្រាប់​ទ្វីប ហើយ​សម្រាប់​ទ្វីបអាមេរិក​ឡាទីន សម្តេច​តេជោ ចង់​ឱ្យ​បើក​នៅ​ប្រទេសប្រេ​ស៊ីល​។​

​ការសម្រេច​របស់​សម្តេច​តេជោ ហ៊ុន សែន តប​តាម​សំណើ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​របស់​ក្រសួង នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២០​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ពិចារណា​លទ្ធភាព​បង្កើត​ស្ថានទូត​ទាំងពីរ​នេះ​ក្នុង​រវាង​ឆ្នា​២០២១ ឬ​២០២២ ហើយ​ពិនិត្យ​រៀបចំ​ទាំង​ថវិកា អគារ និង​បុគ្គលិក​បម្រើ​ការងារ​ចាំ​ពី​ពេល​ឥឡូវនេះ​ទៅ​ផង​ដែរ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​នៅ​ទ្វីប​អាហ្វ្រិក កម្ពុជា​មាន​ស្ថាន​ទូ​តែមួយ​ប៉ុណ្ណោះ​នៅ​ទីក្រុង​គែ ប្រទេស​អេ​ហ្ស៉ី​ប​។ ដោយឡែក​នៅ​អាមេរិក​ឡាទីន មិនទាន់​មាន​នោះឡើយ​។​

​សម្រាប់​លោក ប្រាក់ សុខុន ការបង្កើន​ចំនួន​ស្ថាន​បេសកកម្ម​នៅលើ​ពិភពលោក គឺជា​ការ​ដាក់​ទម្ងន់​បន្ថែម​នៅ​លើស្មា​សម្រាប់​រាជរដ្ឋាភិបា​ល​។ តែ​លោក ប្រាក់ សុខុន យល់ថា សម្រាប់​កម្ពុជា ដែល​ជា​ទូក​មួយ​មាន​ទំហំ​កាន់តែ​ធំ​នោះ រាជរដ្ឋាភិបាល​ក៏​គួរ​ផ្តល់​ក្តោង​ឱ្យ​កាន់តែ​ធំ ដើម្បី​ស្រូបខ្យល់​រុញ​ទូក​ក្នុង​ល្បឿន​មួយ​ដែល​ស្រប​នឹង​ល្បឿន​នៃ​ការវិវត្តន៍​សភាពការណ៍ និង​ការផ្លាស់ប្តូរ​នៃ​ពិភពលោក​។​

​បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចំនួន​១៧៤ ហើយ​មាន​ស្ថាន​តំណាង​ប្រចាំ​នៅ​បរទេស​ចំនួន​៦៣​។​

​នៅ​ឆ្នាំ​២០១៩ កម្ពុជា ក៏​បាន​បាន​ទិញ​អគារ​រៀបចំ​ស្ថានទូត​នៅ​ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​, ចាប់ផ្តើម​ជួសជុល​ស្ថានទូត​នៅ​ក្រុង​សូ​ហ្វី​យ៉ា ប្រទេស​ប៊ុល​គ្រី និង​បែ​ល​ក្រា​ដ ប្រទេស​ស៊ែ​ប៊ី ព្រមទាំង​បើក​ស្ថាន​អគ្គ​កុងស៊ុល​ថ្មី​នៅ​ទីក្រុង​ហៃ​គូ​។ ក្រសួង​បាន​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​ចំនួន​៨​បន្ថែមទៀត ធ្វើ​ឱ្យ​ចំនួន​សរុប​កើន​ដល់​៣៤​។​

​ការងារ​ពង្រីក​ចំណងមិត្តភាព សហប្រតិបត្តិការ និង​ទំនាក់ទំនង​ជា​កិច្ចការ​អាទិភាព​មួយ​ក្នុងចំណោម​កិច្ចការ​អាទិភាព​ទាំងឡាយ ដែល​សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់​ឱ្យ​ក្រសួងការបរទេស​អនុវត្តន៍​នៅក្នុង​ឆ្នាំ​២០២០​។​

​សម្តេច​តេជោ បាន​ជំរុញ​ឱ្យ​ក្រសួងការបរទេស​កម្ពុ​ជា ខិតខំ​បន្ត​ពង្រឹង​ចំណង​មិត្តភាព សហប្រតិបត្តិការ ទំនាក់​ទ​នង និង​ភាព​ជា​ដៃគូ​ល្អប្រសើរ​ដែលមាន​ស្រាប់​ជាមួយ​ប្រទេស​ជា​មិត្ត​នានា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឱ្យ​ខិតខំ​ស្តារឡើងវិញ​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​មិត្ត​ចាស់ និង​ស្វែងរក​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​ថ្មី ជាពិសេស​នៅ​អឺរ៉ុប​ខាងកើត និង​កណ្តាល នៅ​អាស៊ី​កណ្តាល នៅ​អាហ្វ្រិក មជ្ឍឹម​បូព៌ា និង​អាមេរិក​ឡាទីន​។​

​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត​នេះ សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា បាន​គូស​រំលេច​ផងដែរ​ថា ប្រទេស​តូច​ដូច​កម្ពុជា ដែល​សម្ពាធ​ពី​ខាងក្រៅ​តែង​បង្ខំ​ឱ្យ​ជ្រើសរើស​មិត្ត ឬក៏​ឱ្យធ្វើជា​មិត្ត​ជាមួយ​ប្រទេស​នេះ និង​យក​ប្រទេស ផ្សេង​ជា​សត្រូវ​។ ក៏​ប៉ុន្តែ​ទោះ​ធ្វើ​មិត្ត​ជាមួយ​នរណា​ក៏​ដោយ ក៏​មិន​មានន័យថា កម្ពុជា​បោះបង់ចោល ឯករាជ្យ និង​អធិតេ​យ្យ​ខ្លួន​នោះ​ទេ​។​

​នៅ​ចំពោះមុខ​អ្នកចូលរួម​ដែលមាន​តំណាង​ស្ថានទូត​នានា​ដែរ​នោះ សម្តេច​តេជោ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី សម្តេច​មិន​ដែល​ធ្វើ​សេចក្តីសម្រេច​ណា ដើម្បី​តម្រូវ​ចិត្ត​ប្រទេស​ណាមួយ​នោះទេ ហើយក៏​មិន​ដែល​ធ្វើ​អ្វី​នាំ​ឱ្យ​ខូច​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com