ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ - ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​អាស៊ី​អឺរ៉ុប​១,៥៨៩​នាក់​ - ឯកឧត្តម ម៉ៅ ធ​និន្ទ អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកជំទាវ​ជួប​សំណេះសំណាល ទទួល​ទាហាន​អាហារ និង​ចែក​អំណោយ​ដល់​លោកយាយ​ចាស់ជរា​ - ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស ស យ ស ស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្តិត ម៉ៅ ធនិន ដឹកនាំ​កម្លាំង​យុវជន ស​.​យ​.​ស​.​ស ខេត្ត​ពោធិ៍សាត់ ប្រគល់​ផ្ទះ​មួយ​ខ្នង គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​អ៊ំស្រី មេម៉ាយ នៅ​ភូមិ​ដប់​បាត - រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកទឹកចិត្ត​មន្ត្រីក្រោមឱវាទ​ចូលរួម​ផ្តល់​ឈាម​មួយឆ្នាំឲ្យ​បាន​២​ដង​ដែលជា​អំពើ​មនុស្សធម៌​ដ៏​ល្អ​ - សារសំខាន់​នៃ​ការចូលរួម​ថែរក្សា​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ អោយ​កាន់តែ​រីកចម្រើន​ទៅ​មុខ - បុរស​ម្នាក់​បើករថយន្ត Discovery បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​បណ្ដាល​ក្រឡាប់​ផ្ងា​ជើងច្រងាង​ - ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​សម្ពោធ​ផ្លូវ​ - សម្ដេច​តេជោ ហ៊ុន សែន​៖ សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​ - អង្គការ​ទេសចរណ៍​ពិភពលោក​ផ្ញើលិខិត​អរគុណ និង​កោតសរសើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​
0

កម្ពុជា​មិន​ចាំបាច់​បិទ​ជើងយន្តហោះ​មកពី​ប្រទេស​ចិន​ទេ​

កម្ពុជា​មិន​ចាំបាច់​បិទ​ជើងយន្តហោះ​មកពី​ប្រទេស​ចិន​ទេ​

កាលពី​ព្រឹក​មិញ​ថ្ងៃទី ៣០ ខែ​មករា ឆ្នាំ ២០២០ នៅ​វិមាន​សន្តិភាព ក្នុងពេល​អញ្ជើញ​ថ្លែង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូរ៉ូណា (Coronavirus) សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន ជម្រាប​ជូន​ជា​ផ្លូវការ​អំពី​ការសម្រេច​មិនចាំបាច់​បិទ​ជើងហោះហើរ​តាម​អាកាស តាម​កប៉ាល់ទឹក តាម​ផ្លូវគោក ពី​ចិន​មក​កម្ពុជា​ដោយ​មូលហេតុ​ថាៈ​
១)​ចិន​ជា​ដៃគូ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសច​ដែល​បាន​ធ្វើអោយ​កំណើន​សេដ្ឋកិច្ចជាតិ​រីកចម្រើន​។​
២)​ពលរដ្ឋ​ខ្មែរ និង​ពាណិជ្ជករ​ខ្មែរ​ទទួលបាន​នូវ​ការងារ និង​ផលប្រយោជន៍​វិនិយោគ​ច្រើន​ពី​ទំនាក់ទំនង​ល្អ​រវាង​ចិន​កម្ពុជា​។​
៣)​មាន​សិស្ស និង​និស្សិត​ខ្មែរ​ជា​ច្រើន​ដែល​ទទួលបាន​អាហារូបករណ៍​កំពុង​សិក្សា​និង​រស់នៅ​ក្នុង​ប្រទេស​ចិន​។​
៤)​មាន​ការដឹកជញ្ជូន​ផ្លាស់ប្តូរ​ទំនិញ​ជាច្រើន​នាំចេញ និង​នាំ​ចូល​មក​កម្ពុជា​ដែល​កំពុង​បម្រើការ​ទីផ្សារ​។​
៥)​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ចិន​កំពុងស្ថិត​នៅ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ឋសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​ប្រសិនបើ​កម្ពុជា​សម្រេច​បិទ​ជើងយន្តហោះ ឬ​តាម​ផ្លូវទឹក និង​ផ្លូវគោក នៅពេលនេះ គឺ​ស្មើនឹង​កម្ពុជា​រត់ចោល​មិត្ត​ក្នុង​គ្រា​មាន​អាសន្ន រីឯ​កំពស់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក៏​នឹង​ធ្លាក់​ចុះ វិស័យ​វិនិយោគ​ពាណិជ្ជកម្ម ទេសចរណ៍ និង​សេវាកម្ម​ជាច្រើន​ទៀត​នឹង​ត្រូវ​ជាប់គាំង ហើយ​ចំនួន​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ក៏​នឹង​ធ្លាក់​ចុះ​ផងដែរ​។

​តាម​ព័ត៌មាន​គឺ​បង្ហាញ​ថា ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូរ៉ូណា បាន​ឆ្លងទៅ​ប្រទេស​មួយចំនួន​នៅ​ជុំវិញ​ប្រទេស​យើង ហើយ​សូម្បី​តែ​នៅ​សហរដ្ឋអាមេរិក​ក៏​មាន​ឆ្លង​ដែរ​។ បើ​យើង​សម្រេច​បិទ​ជើងយន្តហោះ​ពី​ចិន ក៏​យើង​ត្រូវតែ​បិទ​ជើងយន្តហោះ​មកពី​ប្រទេស​ផ្សេងៗ​ទាំងអស់ ដើម្បី​ធានា​កុំអោយ​មេរោគ​នេះ​ចូលមក​កម្ពុជា​បាន​។ ការធ្វើ​បែប​នេះ គឺ​នឹង​ស្មើ​នឹង​កាត់ផ្តាច់​កម្ពុជា​ខ្លួនឯង​អោយ​នៅ​ឯកា ហើយ​នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ម៉ាក្រូសេដ្ឋកិច្ច គឺ​ធ្វើ​បែប​នេះ​អត់​ត្រូវ​ទេ​៕
( អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន )

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com