ទាន់ហេតុការណ៍
អភិបា​ល​ខេ​ត្ត ​កំ​ព​ង់ចា​ម​​ ចុះ​​ពិនិ​ត្យ​ ច្រាំ​ង​ទ​ន្លេ​មេ​គ​ង្គ​ ​​ដែល​​កំ​ពុង ​រង​កា​រ បា​ក់​ស្រុ​ត​យ៉ា​ង​ដំ​ណំ​ នៅ​ស្រុ​ក​ក​ង​មា​ស​ ​ - អភិ​បា​ល​ ​ខេ​ត្តក​ណ្ដា​ល​ ​ប​ន្ត​ដឹ​ក​នាំ ក្រុ​ម​កា​រ​​ងារ ចុះ​​ពិ​និ​ត្យ ស្ថា​ន​ភា​ព​ទឹ​កជំ​នន់ ចំ​ណុ​ច​ស្ពា​ន​កំ​ព​ង់​ទួល​ ​ ​ក្នុ​ង​ស្រុ​ក​កណ្ដា​ល​ស្ទឹ​ង​ - សាខា​​កាក​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា​ ​ខេ​ត្ត​កំ​ព​ត យ​ក​អំ​ណោ​យ​ម​នុ​ស្ស​ធ​ម៌ ​​ផ្ត​ល់​ជូន​ប្រ​ជា​ពល​រ​ដ្ឋ​ងា​យ​រ​ង​គ្រោះ​ ​និ​​ង​រ​ង​ផ​លប៉ះ​ពា​ល់ ​ដោយ​សា​រ​ជំ​ងឺ​កូ​វី​ដ-​១​៩​ ចំ​នួ​ន​១​១​៨​គ្រួ​សារ នៅស្រុ​ក​ប​ន្ទាយ​មា​ស​ - លោក ​គ​ន់​ ​គី​ម​ ទេ​ស​រ​ដ្ឋ​ម​ន្ត្រី​ ​និ​ង​​​ជា ​​​អនុ​ប្រ​ធា​ន​​​ទី​១ ​​គ​ណៈ​ក​ម្មា​ធិ​ការ​​​ជាតិ​ ​​​គ្រប់​​គ្រ​ង​​​គ្រោះ​មហ​​ន្តរា​យ ចុះ​​​ពិ​និ​​ត្យ​​ស្ថា​ន​ភា​ព ​ទឹកជំ​ន​ន់​ទឹ​ក​ភ្លៀ​ង ​​ដើ​ម្បី​​​ជំលៀស ​​​ប្រជា​ព​ល​រ​ដ្ឋ ​​ទៅ​​​ទី​ទួ​ល​​​សុ​​​វ​ត្តិ​ភា​ព​​​ - ​​​រក​ឃើ​​​ញ​​​​​​​មា​ន​​​​​​ករ​ណី ​​​​ឆ្ល​​​ង​​​​​​​កូ​​​​​​វី​ដ​​​​​​​ចំ​​​នួ​ន​​​ ​​១​​​៣​​​.​២​​​៥​​៦​​​ ​​​ខ​​ណ​​​​អ្ន​ក​ស្លា​​​ប់​​​​​​​ចំ​​នួ​​​ន​​​ ​​១​៣​​​១​​​ ​​នា​​​ក់​ ​​​​​​ប​ន្ថែ​​​ម​​​ទៀ​​​ត​​​​​ ​​​នៅ​ប្រ​ទេ​ស​ថៃ​ - ឯកឧ​ត្ត​​ម​ ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​អ​​គ្គ​​​​​​​មេ​​​​​​ប​​​​ញ្ជា​​កា​​​រ​​រ​ង ​​នៃ​ក​​​​​ង​យោ​​​​ធ​​​ព​​ល​​​​​​​ខេ​​ម​​​រ​​​ភូ​​មិ​​​ន្ទ​​​ ​​​និ​​ង​​​ជា​​​មេ​​​ប​​ញ្ជា​​កា​​រ ក​​​ង​​ទ័​​​ព​​​ជើ​​ង​​​គោ​​​ក ​​បា​ន​អ​នុ​ញ្ញា​តឱ្យ​ អ​​​នុ​ព័​ន្ធ​យោ​​​ធា​វៀ​តណា​ម​ ប្រ​ចាំ​​​នៅ​ក​ម្ពុ​ជា​ ចូ​ល​ជួ​ប​​​ពិភា​ក្សា​កា​​​រ​ងារ​ ​ - មន្ត្រីស​ង្កា​ត់​​​រដ្ឋ​​​បា​ល​ជ​​​ល​​ផល ​​ក​​ណ្ដៀ​ង ​ចុះ​​ត្រួ​​តពិ​និ​ត្យ​ ​និ​ង​​ប​ង្ក្រា​ប ​​ប​ទ​ល្មើ​ស​​​នេ​សាទ​ បំ​ផ្លា​ញ​​​ឧ​ប​ក​រ​ណ៍​​​ចា​ប់​​​ត្រី​ ​រ​បាំ​ង​​​ស្បៃ​​មុ​ង​ ​និ​ង​រ​​​បាំ​ង​សា​ច់​​​អួ​ន​ ​ខុ​ស​ច្បាប់​​​ - ​អេ​​ស្កា​រ​​​វ៉ាទ​រ័មូយគ្រឿង ​​កាយ​​​ដី ​ប៉ះចំ​​​មី​ន​​តោ​ន ប​ណ្តា​ល​ឲ្យ​ផ្ទុះ ​​​​រ​ង​រ​បួ​ស​​​ម្នាក់ ​នៅ​ស្រុក​សំ​ឡូ​ត​​​ - សម្តេ​ចតេជោ ​​​ហ៊ុ​ន ​សែ​ន​ ​អំ​ពា​វ​នាវ​​ឲ្យ ​​តុ​លា​កា​រ ​​ពិ​និ​ត្យ​​​ពិ​ចា​រ​ណា​ ​​​បញ្ឈ​ប់​​​ដី​កា​រ​​​ចា​ប់ខ្លួ​ន ​​ប​ណ្ឌិ​ត​ សេ​ង​ ​សា​រី​ ​ហើ​យ​​​លើ​ក​ទឹ​កចិ​ត្ត ​​ឲ្យ​​​ប​ន្ត​​​ កិ​ច្ច​កា​រ​​​ស្រា​វ​ជ្រា​វ​​​និ​ង​​​វិ​ភា​គ​ ​​ប​ញ្ហា​​​ស​ង្គ​ម​​​ប​ន្ត​ទៀ​ត​​​ - នៅ​​ស្រុ​ក​​​ក្រ​ឡា​ញ់ ​​​បុ​រស​​​​អ្នក​​​ដា​ក់​​​ទ្រូ​​​ម្នាក់​ ​បា​នស្លា​ប់ ដោ​យ​សា​រ​ផ្ទុះ ​​គ្រា​ប់​បែ​ក​​​បង្កៃ​​
0

សម្តេចតេ​ជោ​ ​ហ៊ុ​ន ​​សែ​ន​ ​និង​ប្រ​មុ​ខ​កា​រ​ទូ​ត​ចិន​ ​អ​ញ្ជើ​ញ​ក្នុង​ ពិ​ធី​ប្រ​គ​ល់​-​ទទួល ​ព​ហុ​កី​ឡ​ដ្ឋា​ន​ជាតិ​ ម​រ​ត​ក​តេ​ជោ​

សម្តេចតេ​ជោ​ ​ហ៊ុ​ន ​​សែ​ន​ ​និង​ប្រ​មុ​ខ​កា​រ​ទូ​ត​ចិន​ ​អ​ញ្ជើ​ញ​ក្នុង​ ពិ​ធី​ប្រ​គ​ល់​-​ទទួល  ​ព​ហុ​កី​ឡ​ដ្ឋា​ន​ជាតិ​ ម​រ​ត​ក​តេ​ជោ​

រាជធានីភ្នំពេញ ៖ ​នៅរ​សៀ​ល ​ថ្ងៃ​អា​ទិ​ត្យ​ ​៦​កើ​ត ​ខែ​ភ​ទ្រ​ប​ទ​ ​ឆ្នាំ​ឆ្លូ​វ ​ត្រី​ស័​ក​ ​ព​.​ស​. ​២​៥​៦​៥​ ​ត្រូ​វ​នឹ​ង​ ​ថ្ងៃ​ទី​១២​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នេះ ​ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុ​ជា​ ​និ​ង​ ​ឯ​ក​ឧ​ត្ត​ម​ ​វ៉ា​ង ​យី​ ​ទី​ប្រឹ​ក្សា​រ​ដ្ឋ​ ​និ​ង​ជា​រដ្ឋ​​មន្ត្រី​កា​រ​ប​រ​ទេ​ស​ ​នៃ​សា​ធា​រ​ណ​រ​ដ្ឋ​ប្រ​ជា​មានិ​ត​ចិ​ន​ ​បា​ន​អ​ញ្ជើ​ញ​ក្នុង​​ពិធី​ប្រ​គ​ល់​-​ទ​ទួ​ល​ ​ពហុ​កី​ឡ​ដ្ឋា​ន​ជា​តិ​ម​រ​ត​ក​តេ​ជោ​ ក្នុ​ង​ឱ​កា​ស​ដែ​ល​ឯ​ក​ឧ​ត្ត​ម​អ​ញ្ជើញ​ម​ក​បំ​ពេ​ញ​ទ​ស្ស​ន​កិ​ច្ច​ផ្លូ​វ​កា​រ​នៅព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា​នៅ​ថ្ងៃ​ទី​១​២​-​១៣​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២១​។​

តាមអោយដឹងពី ឯកឧត្តម ថោង ខុន បានអោយដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ពហុកីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។ ពហុកីឡដ្ឋានជាតិនេះ ក៏ជាកន្លែងសំខាន់មួយសម្រាប់រៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍ទេសចរណ៍ផងដែរ ក្រៅពីនោះក៏មានជាសណ្ឋាគារ និងផ្សារដែលសាងសង់ព្រមជាមួយគ្នាទៀតផង ។

ឯកឧត្តម វ៉ាង យី បានអបអរសាទរចំពោះកម្ពុជា ដែលទទួលបាននូវសមិទ្ធផលនៃពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា កីឡដ្ឋានជាតិមរតកតេជោនេះ កើតមានឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាល្អជាបន្តបន្ទាប់ ជាពិសេសឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អជាបន្តបន្ទាប់ជាមួយនឹងប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈសមិទ្ធផលនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ជាពិសេស ប្រទេសទាំង២ជាមិត្តភាពដ៏យូរអង្វែង ដែលមិត្តភាពនេះតែងតែផ្សារភ្ជាប់ជាបន្តបន្ទាប់។ សម្តេចបន្តទៀតថា សមិទ្ធផលផលនៃពហុកីឡដ្ឋានដ៏ធំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយសារតែការជឿទុកចិត្តគ្នាទៅវិញទៅមករវាងមិត្តចិន និងកម្ពុជា ជាងពិសេសក្នុងក្របខណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា កម្ពុជាមានទំនាក់ទំនងល្អជាមួយតាំងពីយូរយាណាស់មកហើយ ពោលគឺតាំងពីសម័យសង្គមរាស្ត្រនិយម ដែលមានសម្តេចព្រះវររាជបិតា​ ព្រះនរោត្តមសីហនុ ជាតួរអង្គ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងនេះរហូតមក បន្តដល់ព្រះមហាក្សត្របច្ចុប្បន្ន ព្រមទាំងរាជវង្សសានុវង្ស រួមទាំងសម្តេចផងដែរ ហើយទំនាក់ទំនងទំនងដ៏ល្អនេះទើបធ្វើអោយប្រទេសទាំងពីរមានជំនឿចិត្តមកលើគ្នា និងកើតចេញជាផ្លែផ្កាជាបន្តបន្ទាប់ ។ សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរគុណផងដែរចំពោះមិត្តដែលផ្តល់វ៉ាក់សាំងកូវីដ១៩ជាបន្តបន្ទាប់មកដល់កម្ពុជា ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដែលពេលនេះកម្ពុជាសម្រេចការចាក់បានជូនប្រជាជនបានជាង១១លាននាក់ទៅហើយ នេះដោយសារតែមិត្តបានផ្តល់វ៉ាក់សាំងមកអោយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីមិត្តចិននោះទេ យើងប្រហែលជាគ្មានពហុកីឡដ្ឋានជាតិមរតកតេជោនោះទេ។ ថ្ងៃនេះយើងមានមោទនភាព ដែលមិនមែនត្រឹមរូបសម្តេចជាអ្នកផ្តួចផ្តើម និងស្វះស្វែងរកជាមួយដៃគូ ជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង នោះទេ ប៉ុន្តែជាមោទនភាពប្រជាជនខ្មែរ ដែលទទួលបានជំនួយពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិស្វករ និងអ្នកជំនាញទាំងឡាយ ដែលបានចូលរួមកសាងពហុកីឡដ្ឋានជាតិមរតកតេជោនេះឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏អរគុណដល់មិត្តចិនដែលតែងតែជួយដល់កម្ពុជា តាមរយៈជំនួយផ្សេងៗ ដូចជាការកសាងនូវសមិទ្ធផលសំខាន់ៗកន្លងមកជាពិសេសការសាងសង់ពហុកីឡដ្ឋានជាតិដ៏ធំនាពេលនេះ។ សម្តេចក៏បានជូនពរ រដ្ឋាភិបាល និងប្រជាជនចិន ទទួលបាននូវភាពជោគជ័យ និងទទួលបានសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង យី ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីពេលនេះតទៅ៕ ប្រភពហ្វេសប៊ុកសម្តេចតេជោ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com