សម្តេច​ពិ​ជ័​យសេ​នា​ ទៀ​ ​បា​ញ់ ​ឧ​​ប​នា​​​យ​​​​ក​​​រដ្ឋ​​​​​​មន្ត្រី​​ ​រដ្ឋ​​មន្ត្រីក្រសួ​ង​កា​​រ​ពា​​​រ​​​ជា​តិ ​អញ្ជើ​ញ​ជា​អធិ​ប​​​តី​ភាព​ ពិ​ធី​អប​អ​រ​សារ​ទរ ខួ​ប១​០​ឆ្នាំ ​ថ្ងៃ​បង្កើ​ត ក​​​​​ង​ពល​ធំ​​​អ​ន្ត​រាគ​ម​ន៍​​លេ​ខ​៣​

ខេត្ត​ព្រះ​វិ​ហា​រ ​៖​ ស​ម្តេច​ពិជ័​យ​សេ​​នា​ ទៀ​ ​បាញ់​ ​ឧ​បនា​យ​​ក​រដ្ឋ​​​មន្ត្រី​ ​រដ្ឋ​មន្ត្រីក្រសួង​កា​រពា​រ​ជាតិ​ បាន​អញ្ជើញជា​អ​ធិបតី​ភា​ព ពិធី​អបអរ​សារទ​រខួ​ប១​០​ឆ្នាំ ថ្ងៃ​ប​​ង្កើ​ត​ក​​ង​ព​​ល​ធំ​ ​អ​ន្តរា​គ​ម​ន៍ ​ដោ​​យ​មា​នកា​រអ​ញ្ជើញចូ​ល​​រួ​មពី​នា​យទា​ហា​ន​ជា​ន់ខ្ព​ស់​ ​មេ​បញ្ជា​កា​រ​ ​មេ​បញ្ជា​កា​​រ​រ​ង ​នា​យ​ទាហា​​​ន​ ​នាយ​ទា​ហា​ន​រ​ង ​ម​ក​ពី​បណ្តា​ក​ង​ឯក​ភា​ព​​​ជាច្រើ​ន​រូប​ នៅ​ព្រឹ​ក​ថ្ងៃ​ទី​០៦​ ​ខែ​ម​ក​រា ​ឆ្នាំ​២​០២​០​​។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋ​មន្ត្រី​នៃកម្ពុជា គឺជាអ្នកដឹកនាំមួយរូប ដែលតម្កល់សុខទុក្ខព្រម​ទាំងផលប្រយោជន៍របស់​ប្រជាពលរដ្ឋ និងកងទ័ពដែ​លឈរជើង នៅតាមបណ្តា​គោលដៅផ្សេងៗ ទោះស្ថិត​នៅក្នុងកាលៈ​ទេសៈយ៉ាង​ណាក៏ដោយ។

ក្នុងនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយ​ក្តីនឹករលឹកស្រឡាញ់រាប់អាន យ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋ​មន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះនាយទាហាន នាយទា​ហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារទាំងអស់។

សម្តេច​ពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ពិធីអបអរសារទរខួប១០ឆ្នាំ ថ្ងៃបង្កើតកង​ពលធំ​អន្តរា​គមន៍លេខ៣ នៅពេលនេះ ស្របពេលដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ទូទាំងប្រទេស ត្រៀមរៀបចំពិធីអប​អរសាទរ ខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា (១៩​៧៩-២០២០) នៅថ្ងៃស្អែកនេះ។

ក្នុងនា​មក្រសួងការពារជាតិ អគ្គបញ្ជា​ការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សម្តេចពិជ័យសេនា សូមសំ​ដែងនូវភក្តីភាពដ៏ជ្រាលជ្រៅ និងថ្លែងអំណ​រគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់គ្រប់កាលៈទេសៈ រាល់កា​រលំបាករបស់កងទ័ព ជាពិសេសកងពលអន្តរាគមន៍លេខ៣ ក្នុងនាមជាអ្នកដឹ​កនាំជាន់ខ្ព​ស់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវមនោសញ្ចេតនា រីករាយអបអរសាទរជាមួយមេបញ្ជាការ មេបញ្ជាការរង និងពល​ទាហានទាំងអស់ នៃកងព​លធំងន្តរាគមន៍លេខ៣ និងសូមសម្តែងនូវការកោ​តសរសើរ ដោយ​ស្មោះចំពោះសកម្មភាពដ៏រ​ស់រវើក និងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជា នាពេ​ល​កន្លងមកនេះ ប្រកបដោ​យស្មារតីទទួលខុសត្រូវខ្ពស់ អ​ង់អាចក្លាហាន មោះមុត មានវិន័យ សេចក្តី​ថ្លៃថ្នូរ ហើយនូវគ្រប់កាលៈ​ទេសៈ តែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូល​រួមចំណែកថែរក្សាសុ​ខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជា​ទីពឹងរបស់​ប្រជាជន និងសង្គមជាតិទាំងមូល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *