សម្តេចធិ​ប​​តី​ ស្នើ​ឯ​ក​ឧ​ត្ត​ម​ប្រ​ធា​​នា​ធិ​ប​តី​វៀ​ត​ណា​ម​ ​ពា​ក់​ព័​​ន្ធ​នឹ​ង​កា​រ​​ព​ន្លឿ​​ន​កា​រ​ច​​រចា​ ​នៃ​កា​រ​ត​ភ្ជា​ប់​ផ្លូ​វ​​ល្បឿ​ន​ភ្នំ​ពេ​ញ​-​បា​វិ​ត​ ​និ​ង​បា​​វិ​ត​-​ហូ​ជី​មិ​​ញ ​ ​ដើ​ម្បីជា​កា​រ​ស​​ម្រួ​ល ដ​ល់​កា​​រ​ផ្លា​ស់​ប្តូ​រ​ពា​ណិ​ជ្ជ​ក​ម្ម​ ​និ​ង​​ទេ​ស​ច​រ​ណ៍​

នា​ព្រឹ​ក​ថ្ងៃ​ទី​១​៨​ ​​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​,​ ​ស​​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​​ម៉ា​ណែ​ត​ ​នា​យ​ក​រ​​ដ្ឋម​​ន្រ្តី​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​បា​ន​ជួ​ប​ពិ​ភា​ក្សា​កា​​រ​ងា​រ​ជា​មួ​យ​ ​ឯ​ក​ឧ​ត្ត​ម​ ​វ៉​ ​វ៉ា​ន់​ធឿ​ង​ ​(​V​o​ ​V​a​n​ ​​Th​u​​o​n​g​)​ ​ប្រ​ធា​នា​ធិ​ប​តី​ ​នៃ​សា​ធា​​រ​ណ​រ​ដ្ឋ​ស​ង្គ​ម​និ​យ​ម​វៀ​ត​ណា​ម​​ ​ក្នុ​ង​ឱ​កា​ស​នៃ​កា​រ​ចូ​ល​រួ​ម​ក្នុ​ង​ ​“​វេ​​ទិ​កា​ខ្សែ​ក្រ​វា​ត់​ ​និង​​ផ្លូវ​ ​​លើក​​ទី៣​”​​ ​នៅ​រ​ដ្ឋ​ធា​នី​ប៉េ​កាំ​ង​។
​​​
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមប្រធានាធិបតីវៀតណាម បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី, ប្រទេសកម្ពុជានឹងអាចអនុវត្តដោយជោគជ័យនូវរាល់គោលនយោបាយនានា ដែលបានដាក់ចេញគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ ឯកឧត្តម វ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានរំឭកអំពីជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីវៀតណាម កាលពីបួនឆ្នាំមុន ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាសនៃការពិភាក្សាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ សម្តេចធិបតី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។ ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានស្នើ ឯកឧត្តម ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។

ជារួម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតីវៀតណាម ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបានបង្ហាញបំណងក្នុងការយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ សម្តេចធិបតី បានឆ្លើយតបទទួលយកការអញ្ជើញនេះ ដោយនឹងកំណត់កាលបរិច្ឆេទសមស្រប នាពេលឆាប់ៗខាងមុខ៕ប្រភពវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *