ក្នុង​​​គ្រោះ​​រ​ញ្ជួយ​ដីដ៏ធំ នៅ​តួ​ក​គី និង​ស៊ី​រី មាន​ចំនួ​​ន​​​អ្ន​ក​ស្លា​ប់ ​​កើ​​ន​​​ដ​ល់​​​លើ​ស​ ​១​៥​,​០​០០​​​​នាក់​​

អន្តរជាតិ ​​៖​​ ​ចំ​នួ​ន​​​អ្ន​ក​ស្លា​ប់​​​បា​ន​​​ប​​ន្ត​​កើ​ន​​​​ដ​ល់​​​លើ​ស ​​១៥​,​០​​០០​​​នា​​ក់​​​ហើ​យ​ ប​​ន្ទា​ប់​ពី​​​គ្រោះ​​​រ​ញ្ជួ​យ​​​ផែ​ន​ដី​​​ដ៏​​​សា​ហា​វ​​​ខ្លាំ​ង​ក្លា​​​បំ​ផុ​ត​​​មួ​យ​កម្រិ​ត​ ​៧​.​៨​​រ៉ិ​​​ច​​ទ័​​​រ​ ​បា​ន​​​វា​​យប្រ​ហា​​រ​​​លើ​​​ប្រ​ទេ​ស​​​តួ​​​ក​​​គី ​​និ​ង​​ស៉ី​​​​រី​ កា​​ល​ពី​​​វេ​លា​​​ទា​ប​ភ្លឺ​ ​ថ្ងៃ​​​ច​ន្ទ​​​ដើ​ម​​​ស​ប្ដា​ហ៍​​ក​ន្ល​ង​ទៅ​នេះ​ ​ខ​ណៈ​​​ក្រុ​ម​​​អ្ន​ក​​​ជួ​យ​​សង្គ្រោះ​​​​នៃ​​​ប្រ​ទេ​ស​​​ទាំ​ង​​​២​ ​កំ​ពុ​ង​​​ប​ន្ត​ធ្វើ​​​ប្រ​តិ​ប​ត្តិ​កា​រ​​​ជួ​យ​ស​ង្គ្រោះ​​​រប​​​​ស់​​​ពួ​ក​គេ​​​រៀ​ង​ៗ​​​ខ្លួន​​ ​ដើម្បី​​​ស្វែ​ង​រ​ក​​​អ្ន​ក​​ដែ​ល​​​អា​​ច​​​នៅ​​​រ​ស់​រា​ន​មា​ន​ជី​វិ​ត​ ​ជា​ប់​​​នៅ​ក្រោ​ម​​​គំន​រ​ ​អ​គា​រ​​​បា​ក់​បែ​ក​ ​ចំ​ពេ​ល​​​ស៊ី​​​តុ​​​ណ្ហ​​​ភា​ព​​​ធ្លា​ក់​ចុះ​​​កា​ន់​តែ​​​ត្រ​ជា​ក់​​​។​ ​នេះ​​​បើ​តា​ម​​​កា​រ​ចេ​ញ​ផ្សា​យ​​​ដោ​យ​​​ទី​ភ្នា​ក់​ងា​រ​​​ព័ត៌​​មា​ន​ ​A​F​P​ ​នៅ​​​ថ្ងៃ​​​ព្រ​ហ​ស្ប​តិ៍​ ​ទី​​​៩​ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​​​២​០​២​៣​​​។​​

​អាជ្ញាធរ​ស៊ី​រី បានឱ្យដឹងថា​មនុស្ស​យ៉ាងហោច ២,៩៩២​នាក់ បាន​ស្លាប់ រីឯ​អាជ្ញាធរ​តួ​ក​គី ប្រកាសថា​មនុស្ស​ស្លាប់​បាន​កើន​ដល់ ១២,៣៩១​នាក់ ដែល​នេះ​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ទាំង​នៅ​តួ​ក​គី និង​ស៊ី​រី កើន​ដល់ ១៥,៣៨៣​នាក់​។ ក្រៅពី​មនុស្ស​ស្លាប់​យ៉ាង​រង្គាល​បែបនេះ អគារ​រាប់ពាន់​ខ្នង​បាន​ដួល​រំលំ​កម្ទេច​ខ្ទី នៅក្នុង​ប្រទេស​ទាំងពីរ ហើយ​មនុស្ស​ជាច្រើន ត្រូវគេ​ជឿថា​នៅ​កប់​ក្រោម​គំនរ​បែកបាក់​។ ចំណែកឯ ចំនួន អ្នករងរបួស​វិញ​នៅ​តួ​ក​គី​មាន​ចំនួន ៥២,៩៧៩​នាក់ ហើយ​មនុស្ស​ជាង ៨,០០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ និង​ទាញ​ចេញ​ដោយនៅ​មានជីវិត​ពី​គំនរ​អគារ​បាក់បែក​។ នៅឯ​ស៊ី​រី​វិញ អ្នករងរបួស​មាន​ច្រើនជាង ២២,០០០​នាក់​។​

​អង្គការ WHO បាន​ព្រមាន​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ដល់ ២០,០០០​នាក់​ឯណោះ ហើយ​មនុស្ស​ប្រហែល​ជាង ២៣​លាន​នាក់ នៅក្នុង​ប្រទេស​ទាំងពីរ អាច​នឹងរង​ផលប៉ះពាល់​ពី​គ្រោះ​រញ្ជួយ​ដី​នេះ​។ នាពេលនេះ អន្តរជាតិ​កំពុង​ប្រញាប់ប្រញាល់​ផ្តល់ជំនួយ ហើយ​បញ្ជូន​ក្រុម​រុករក​និង​សង្គ្រោះ ដើម្បី​ជួយ​ប្រទេស​តួ​ក​គី​និង​ស៉ី​រី​។​

​គួរ​បញ្ជាក់ថា យោងតាម​ទីភ្នាក់ងារ​តាមដាន​គ្រោះ​រញ្ជួយ​ដី​អាមេរិក USGS ចំណុច​រំ​ញ័រ​របស់​គ្រោះ​រញ្ជួយ​ដី​ខាងលើ ស្ថិត​នៅក្បែរ​ទីក្រុង​មួយ​ឈ្មោះ ហ្កា​ហ្សៀ​ន​តិ​ប (Gaziantep) របស់​តួ​ក​គី​ស្ថិត​នៅក្បែរ​ព្រំដែន ស៊ី​រី ដែលមាន​មនុស្ស​រស់នៅ​ប្រហែល​២​លាន​នាក់ ហើយ​វា​មាន​ជម្រៅ​ប្រហែល​១៨​គីឡូម៉ែត្រ​ក្រោម​ផ្ទៃដី​។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង​ខ្ទង់​ជាង​៤​ទាបភ្លឺ​ថ្ងៃ​ចន្ទ ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក ក៏មាន​រញ្ជួយ​ដី​ធំ​មួយទៀត​កម្រិត ៧.៦​រ៉ិ​ច​ទ័​រ​កើតឡើង​ផងដែរ រួមជាមួយ​ការ​ញ័រ​រញ្ជួយ​កម្រិត​តូចៗ​បន្តបន្ទាប់​ទៀត​ជាច្រើន​។ លើកចុងក្រោយ​បំផុត ដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ចំ​ម្តុំ​តំបន់​នេះ គឺ​កាលពី​ឆ្នាំ​១៩៣៩ ដែល​បានសម្លាប់​មនុស្ស​រហូត​ដល់ ៣៣,០០០​នាក់ នៅក្នុង​ប្រទេស​តួ​ក​គី​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *