ក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំរៀបចំយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន តំណាងអង្គការដៃគូរួមមានអង្គការ មូលនិធិសកល សម្រាប់ ធម្មជាតិ (WWF ) អង្គការសម្ព័ន្ធសត្វព្រៃ(Wildlife Alliance) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife) អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងមរតកបៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID Morodok Baitang) គម្រោងអនាគតបៃតងកម្ពុជា (USAID Cambodia Green Future) អង្គការ Fauna & Flora International (FFI), អង្គការ Wild Earth Allies និងអង្គការមូនិធិ MJP។ ក្រោយបញ្ចប់ដោយជោគជ័យយុទ្ធនាការអន្ទាក់សូន្យក្នុង ៦ ខេត្តនៅឆ្នាំ២០២២ ក្រសួងបរិស្ថាននឹងដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនៅខេត្ត ៦ ទៀតរួមមានខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង-ប៉ៃលិន និងខេត្តសៀមរាប។ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងចាប់ផ្តើមឡើងនៅខែមីនា ឆ្នាំ២០២៣។
You might like
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើក សម័យប្រជុំព្រឹទ្ធសភាលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
03/04/2024
6 Likes
35
បច្ចុប្បន្នមាន ប្រជាពលរដ្ឋទូទាំងប្រទេស ៨០ម៉ឺនគ្រួសារ ប្រមាណ៣លាន៥សែននាក់ បានទទួលបណ្ណសមធម៌
03/04/2024
4 Likes
37
ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានព្រឹទ្ធសភាបោះឆ្នោត ជ្រើសរើសជា “ប្រធានព្រឹទ្ធសភា”
03/04/2024
3 Likes
31
មន្ត្រីឧទ្យានជាតិជួរភ្នំក្រវាញ ចុះបង្ក្រាប ទីតាំងសន្និធិឈើ ដែលពួកឈ្មួញរកស៊ិឈើខុសច្បាប់ ប្រមូលឈើលាក់ទុក
21/03/2024
5 Likes
63