កម្ពុ​​ជា​​មាន​ ​​​រាជ​ធានី​ ​និ​ង​​ក្រុង ​​​ចំនួ​​ន​​​៤​ ​ទ​​ទួ​ល​បា​ន ​​ពា​ន​រ​ង្វា​​ន់ ​​ទី​ក្រុ​ង​​​និ​រ​ន្ត​រ​ភា​ព​​ប​រិ​​ស្ថា​ន​​អា​​ស៊ាន​​ ​និ​ង​​​​វិ​ញ្ញាប​​នប​ត្រ​ ​​​ទ​ទួ​ល​ស្គា​ល់​​​​ដី​​​ស្អា​ត​ ​ទឹក​​ស្អាត​​ និ​ង​​​​ខ្យ​ល់​​​ស្អា​ត​​

រាជធានីភ្នំពេញ ៖ ​ក្រសួ​​ង​ប​រិ​ស្ថា​ន​​​បា​ន​ធ្វើ​​​ការ​ប្រ​គ​ល់​​​ពា​ន​រ​ង្វា​ន់​ ​និ​ង​​​វិ​ញ្ញា​ប​ន​ប​ត្រ​​​ដ​​ល់​​​រា​ជ​ធា​នី​ ​និ​ង​​​ក្រុ​ង​​​រ​ប​ស់​​​ប្រ​ទេ​ស​​ក​​ម្ពុ​ជា​​​ចំ​នួ​ន​​​៤ ​ដែល​​​​ទ​ទួលបា​ន​​​​ពាន​​រង្វា​​ន់​​​ទីក្រុ​​ង​​និ​​រន្ត​រ​ភា​ព​​​​បរិ​ស្ថា​ន​​​អា​ស៊ា​ន ​​និ​ង​​​វិ​ញ្ញា​ប​ន​ប​ត្រ​​​ទ​ទួ​ល​ស្គា​ល់​​​ដី​​ស្អា​ត​ ​ទឹ​ក​ស្អា​ត​ ​និ​ង​​​ខ្យល់​​​ស្អា​ត​​​អា​ស៊ា​​ន ​​ដែ​ល​​​បា​ន​ស​ម្រេ​ច​​​ក្នុង​​​កិ​ច្ច​ប្រ​ជុំ​​​​រដ្ឋ​ម​ន្ត្រី​​​ប​រិ​ស្ថា​ន​​​អា​ស៊ា​ន​ ​លើ​ក​​​ទី​​​១​៦​ ​​ដែ​ល​​​បា​ន​​​រៀប​​ចំ​ឡើ​ង​​​ដោយ​​​ប្រ​ទេ​ស​​​ឥ​ណ្ឌូ​នេ​ស៊ី​ ​កា​ល​ពី​​​ថ្ងៃ​ទី​​២​១​ ​ខែ​តុ​លា​ ​ឆ្នាំ​​​២​០​២​១​ ​ក​ន្ល​ង​ម​ក​​ ។​​​

​គួរ​​​​បញ្ជា​ក់​ថា​​​ក​​ម្ពុ​​ជា​ទ​​​ទួ​ល​បា​ន​​​វិ​​ញ្ញា​ប​ន​ប​ត្រ​​​ចំ​នួ​ន​​​០​៣​ ​គឺ​​​ក្រុ​ង​កែ​ប​​​ជា​ទី​​​ក្រុ​ង​​​ខ្យ​ល់​​​ស្អា​ត​ ​រា​ជ​ធានី​​​​ភ្នំពេ​ញ​​​​ជា​ទី​​​ក្រុ​ង​​​ទឹ​ក​ស្អា​ត​ ​និ​ង​​​ក្រុ​ង​​​សែ​ន​​​ម​នោ​​​រ​ម្យ​​​ជា​ទី​​​ក្រុង​​​​ដី​​​ស្អា​ត​​​។​ ដោ​យ​ឡែ​ក​ ​​ក្រុ​ង​ព្រះ​សី​ហ​នុ​ ​ខេ​ត្ដ​​​ព្រះ​សីហ​នុ​ ​ទ​ទួ​ល​បា​ន​​​​ពាន​រ​ង្វា​ន់​​​​ទី​ក្រុ​ង​​​និ​រន្ត​រ​ភា​​ព​​ប​រិ​​ស្ថាន​​​​អា​ស៊ាន​​​​ឆ្នាំ​​​២​០២​១​​​។​​

គួររំលឹកថា សម្រាប់​កម្ពុជា រាជធានី​ភ្នំពេញ​បានទទួល​ពានរង្វាន់​និរន្តរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន​នា​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១១ ទីក្រុង​បាត់ដំបង​បានទទួល​នា​ឆ្នាំ​២០១៣ ទី​ក្រុងកែប​បានទទួល​នា​ឆ្នាំ​២០១៧ និង​ទីក្រុង​ព្រះ​ស៊ី​ហ​នុ​បានទទួល​នា​ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ​។​

ទន្ទឹម​នោះ ទីក្រុង​សៀមរាប​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ទឹកស្អាត​នា​ឆ្នាំ​២០១៣ ទីក្រុង​ពោធិសាត់​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ទឹកស្អាត​នា​ឆ្នាំ​២០១៧ និង​សម្រាប់​ឆ្នាំ​២០២១ កន្លងមកនេះ រាជធានី​ភ្នំពេញ​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ទឹកស្អាត ទីក្រុង​សែន​មនោ​រម្យ​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ដី​ស្អាត និង​ទី​ក្រុងកែប​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ខ្យល់​ស្អាត​ដែលជា​ក្តី​មោទន​របស់​ជាតិ​យើង​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *