ផ្ទុះ​មី​ន​ ​​​ប​ណ្តា​ល​​​​ឲ្យ​​ស្លា​​​​.​​​ប់​ ​៣​ ​នា​ក់​ ​រ​​ងរ​បួ​ស​​​ម្នា​ក់​ ​នៅ​​ខេ​​ត្ត​ព្រះវិ​ហា​រ​​​

ខេ​ត្ត​ព្រះ​វិ​ហា​រ​ ៖ យោងតាម​ផេ​ក​ផ្លូវការ​របស់​អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​១១៖៣០ នាទី មាន​ករណី​ផ្ទុះ​មីនតោន​នៅ​ភូមិ​សែន​តេជះ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បណ្តាល​ឲ្យ​បុគ្គលិក​កំទេច​គ្រាប់ (EOD) របស់​អង្គការ​ដោះមីន​កម្ពុជា (CSHD) ចំនួន ០៣​នាក់ ស្លាប់ និង​០១​នាក់​រងរបួស​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កងពល ក្នុងពេល​ប្រតិបត្តិ​ការដោះស្រាយ​សំណើរ​របស់​ប្រជាពលរដ្ឋ​។

អាជ្ញាធរ​មីន​សូម​ចូលរួម​រំលែក​មរណ​:​ទុក្ខ​ជាមួយ​គ្រួសារ​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​សព​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លាតឃ្លា​ឡើយ និង​សូម​បួងសួង​បុគ្គលិក​ដែល​កំពុង​សំរាក​ព្យាបាល​ឆាប់​ជាសះស្បើយ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *