ឯកឧ​ត្ត​​ម​ ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​អ​​គ្គ​​​​​​​មេ​​​​​​ប​​​​ញ្ជា​​កា​​​រ​​រ​ង ​​នៃ​ក​​​​​ង​យោ​​​​ធ​​​ព​​ល​​​​​​​ខេ​​ម​​​រ​​​ភូ​​មិ​​​ន្ទ​​​ ​​​និ​​ង​​​ជា​​​មេ​​​ប​​ញ្ជា​​កា​​រ ក​​​ង​​ទ័​​​ព​​​ជើ​​ង​​​គោ​​​ក ​​បា​ន​អ​នុ​ញ្ញា​តឱ្យ​ អ​​​នុ​ព័​ន្ធ​យោ​​​ធា​វៀ​តណា​ម​ ប្រ​ចាំ​​​នៅ​ក​ម្ពុ​ជា​ ចូ​ល​ជួ​ប​​​ពិភា​ក្សា​កា​​​រ​ងារ​ ​

រាជធា​នី​ភ្នំ​ពេ​ញ ៖​ កា​ល​ពី​​រ​សៀ​ល​ថ្ងៃ​ទី​២​១​ ​ខែ​ក​ញ្ញា​ ឆ្នាំ​​២០​​២​១​ ​ឯ​ក​ឧ​ត្ត​ម ​​ឧ​ត្ត​ម​សេនី​យ៍​ឯ​ក​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​អ​គ្គ​​​មេ​​​ប​ញ្ជា​កា​រ​រ​ង​នៃក​​ងយោ​ធ​ព​ល​​​ខេ​ម​រ​ភូ​មិ​ន្ទ​ ​និ​ង​ជា​មេ​ប​ញ្ជា​កា​រក​ង​ទ័​ព​ជើ​ង​គោ​ក​ បា​ន​​​អ​នុ​ញ្ញា​ត​ឱ្យ​លោ​​​ក​វ​រ​សេនី​យ៍​ឯ​ក​ពិ​សេ​ស​ ​ង្វៀ​ន​ ​ថា​ញ់​ជី​ញ​ ​អ​នុព័​ន្ធ​យោ​ធា​ ​នៃ​សា​ធា​​រ​ណ​​រ​ដ្ឋ​ស​ង្គ​ម​និ​​​យ​ម​វៀ​ត​ណា​ម​ ​ប្រ​ចាំនៅ​ក​ម្ពុ​ជា​ ​ចូ​ល​ជួ​ប​ពិ​​​ភា​ក្សា​កា​រ​ងា​រ​ ​ទា​ក់​ទ​ង​នឹ​ង​កា​​​រវា​យ​ត​ម្លៃ​ល​​​ទ្ធ​ផ​ល​កិ​ច្ច​ស​ហ​​​ប្រ​តិ​ប​ត្តិ​កា​រ​ផ្នែ​ក​យោ​ធា​ដែ​ល​ស​ម្រេ​ច​បា​ន​កន្ល​ង​ម​ក​ ​និ​ង​កា​រ​កំ​​​ណ​ត់​ទិ​ស​​​ដៅ​ប​ន្ត​ស​​​ម្រា​ប់​ប​ណ្តា​​​ឆ្នាំ​​​ខា​ង​មុ​ខ​ ​នៅ​ទី​ប​ញ្ជាកា​រ​ក​ង​ទ័​ព​ជើ​ង​គោ​ក​ ​នៃ​ក​ង​យោ​ធ​ព​ល​ខេ​ម​រ​ភូ​មិ​ន្ទ​។​

​ ថ្លែ​ង​ក្នុ​ង​​​​ជំ​នួ​ប​នេះ លោកអនុព័ន្ធយោធាវៀតណាម បានជម្រាបជូន មេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផ​លប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិកា​ររវាងក្រសួងការពារជាតិ នៃសាធារណ​រដ្ឋសង្គមនិយ​មវៀតណាម និងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជា​អំពីបញ្ហា​ប្រឈមមួយ​ចំនួនដែលបានជួបប្រទះ​កន្លងមកក្នុងកាលៈទេសៈនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។លោកក៏បានបញ្ជាក់បន្ថែមផងដែរអំពីការបន្តខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យកិច្ចស​ហប្រតិបត្តិការ​លើការងា​រហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស អាចដំណើរការទៅបានដោយគ្មានការរាំងស្ទះ និងរលូន​សមស្របទៅមុខ ជាពិសេសការសម្របទៅនឹងបែបបទគន្លងប្រក្រតីថ្មី។

ឧត្តម​សេ​នីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងកា​រសាទរចំពោះទំនាក់​ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងរដ្ឋា​ភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេ​សការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅចំពោះមុខការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលជា​បញ្ហាប្រឈមរួម និងបានគូសបញ្ជាក់​អំពីសារៈ​សំខាន់នៃ​កិច្ចខិតខំប្រឹង​ប្រែងរួមគ្នារវា​ងកងទ័ពទាំ​ងពីរក្នុងការបន្តថែ​រក្សារឹតចំណងមិត្តភាព សាមគ្គីភាព ព្រមជាមួយនឹងការពង្រឹង និងពង្រីកកិច្ចស​ហប្រតិបត្តិការឱ្យបានកាន់តែរីកចម្រើនប្រសើរឡើងសម្រាប់បណ្តាឆ្នាំខាងមុខ ស្រប​តាមទិសដៅរបស់ក្រសួង​ការពារជាតិនៃប្រទេសទាំងពីរ សំដៅធានាបាននូវសន្តិភាព និងវិបុលភា​ពស​ម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាតំបន់ទាំងមូល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *