គួរ​អោ​យ​អា​ណិ​ត​ ​ បុ​រ​ស​​​វ័យ​​​ចំ​ណាស់​​​ម្នា​ក់​ ​ស្លា​ប់​​នៅ​នឹ​ង​ក​ន្លែ​ង ​ដោយ​សា​រ​​​បា​ក់​​​ដី​ដំបូក ​​ធ្លា​ក់​ស​​​ង្គ​​​ត់​​​ចំ​ក្បា​ល

​ខេត្តប​ន្ទា​យ​មា​ន​ជ័​យ ​​៖​ ​​​​មា​ន​កា​រ​​ភ្ញា​ក់​ផ្អើ​ល​​​ឡើង​ ​កា​ល​ពី​​​រ​សៀ​ល​ ​ថ្ងៃ​ទី​​​០​៧​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​​​២​០​២​១​ ​នៅ​​​ភូ​មិ​​​តា​​​គ​ង់​ ​ឃុំ​​​ណាំ​តៅ​ ​ស្រុ​ក​​​ភ្នំ​ស្រុ​ក​ ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ បុ​រស​​​វ័​យ​​​៥៧​​​ឆ្នាំ​​​ម្នា​ក់​ ​បា​ន​​​​ស្លា​ប់​​​ភ្លាម​ៗ​ ​ខ​ណៈ​ពេ​​ល​​ទៅ​​​ជី​ក​ដី​​​ដំ​បូ​ក​​​យ​ក​ម​ក​​​បិ​ទ​​​ឡ​​​ដុ​ត​​​ធ្យូ​ង​ ​ត្រូ​វ​​​ដី​ដំ​បូ​ក​​​បា​ក់​​ស​ង្ក​ត់​​​លើ​​​គួរអោយអាណិត។​ ​

​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឈន់ ឈៀង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​តា​គង់ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ ជនរងគ្រោះ បាន​ទៅ​ជីកដី​ដំបូក​នៅ​ចំណុច​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​២០​ម តែម្នាក់ឯង​យក​ដី​បិទ​ឡ​ដុត​ធ្យូង នៅពេល​កំពុងតែ​ជីកដី ស្រាប់តែ​ដីដំបូក​មាន​កម្ពស់​ប្រហែល​៣​ម៉ែត្រ បាន​បាក់​ធ្លាក់​មក​សង្កត់​ចំក្បាល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ប្រភព​ថា ពេល​បាក់​ដី​ធ្លាក់​សង្កត់​នោះ គ្មាន​អ្នកណា​ដឹង​នឹង​ជួយ​នោះទេ លុះ​ប្រពន្ធ​ដើរទៅ​មើល​ប្តី ក៏​ស្រាប់តែ​ឃើញ​ប្តី​ដេកស្លាប់​ផ្គាប់​មុខ​ដោយ​ដីដំបូក​ដ៏​ធំ​សង្កត់​ក្បាល​ស្លាប់​ក្បែរ​ឡ​។ សព ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *