ទាន់ហេតុការណ៍
ទិវា​ជាតិ​នៃ​កា​រ​ចង​ចាំ​ ​២​០​ ​ឧស​ភា​ - សម្តេចតេ​ជោ​ ​ហ៊ុ​ន ​សែ​ន នា​យក​​រ​​ដ្ឋ​​ម​​​ន្ត្រី​​ នៃ​​ព្រះ​រាជា​ណា​ច​ក្រក​​​​​​ម្ពុ​​​​ជា​​ ​ផ្ញើ​សា​រ​លិ​ខិត ក្នុង​ឱកា​ស​ ​«​ទិវា​សេ​រី​ភា​ព​សា​រ​ព័ត៌​មា​ន​ស​ក​លលោ​ក​»​ លើ​ក​ទី​២៨​ - ​សាច់​មា​ន់​ខូ​ច​គុណ​ភា​ព ​រាប់​រ​យ​គី​ឡូ​ក្រា​ម ត្រូវបានន​គ​រ​បាល ប​ង្ក្រា​ប​ដ​ក​ហូត​បា​ន និង​ដុត​បំ​ផ្លា​ញ​ចោល​ - នាវាមុ​ជ​ទឹ​ក ក​ង​ទ័​​ព​​​ជើ​​​ង​​ទឹ​​​ក ​​​​​ឥ​ណ្ឌូ​ណេ​ស៊ី មួយគ្រឿង ​បាន​បា​ត់​​ខ្លួន ​​ជា​មួ​យ​នឹង ​​មនុស្ស​​៥៣នា​ក់​​ - រ​ដ្ឋ​បា​​​ល​​​ខេ​​ត្ត​កំ​​​ព​​ង់​​​ធំ​​ ​​​និ​​ង​​​​​​ស្រុ​​​ក​​ស្ទោ​​​ង​​​ ​បា​ន​​​ស​​​ហ​កា​​រ​​ជា​​មួ​​យ ​ម​​ន្ទី​​​រ​​​សុ​ខា​​ភិ​​​បា​​​ល​ ខេ​​ត្ត​កំ​​​ព​​​ង់​​ធំ​ ​​​ចុះ​​យ​​​ក​​​សំ​​​ណា​​ក ​​ប្រ​​ជា​​​ព​ល​​រ​​ដ្ឋ ​​ចំ​​នួ​​​ន​ ​​0​​​6​​ ​​​នា​​​ក់​​ ​​​ស្រី​0​​3​​​ ​​​នា​​​ក់​ ​​ដែ​​​ល​​បា​​​ល​​​វិ​​​ល​​ត្រ​​​ល​ប់​​ ម​​​ក​​ពី​​​ប​​​ណ្តា​​​រា​​ជ​​​ធា​​​នី​​​ ​​​ខេ​​ត្ត​​​ផ្សេ​ង​​​ៗ​​​ - បាញ់ប្រ​ហា​រ ​នៅ​រ​ដ្ឋតិ​ច​សា​ស់​ ស​ហ​រដ្ឋ​អា​មេ​រិ​ក ​ស្លា​ប់​ម្នាក់​ និ​ង​រ​បួស​៤​នា​ក់ - លោក​ជំ​​​ទា​​វ​​​ ​បា​​ន​​​ ​​ស្រី​មុំ​​​ អ​ភិ​បាល​ខេ​ត្ត​ប៉ៃ​លិ​ន​ ចុះ​ត្រួ​ត​ពិ​និត្យ​ គោ​ល​ដៅ​អ​នុ​វ​ត្ត​ន៍ ​ប​ទ​ប​ញ្ជា​ រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល លើ​កា​រ​បិ​ទ កា​រ​ធ្វើ​ដំ​ណើរ ឆ្ល​​ងពី​ខេ​ត្ត​មួ​យ ទៅ​ខេ​ត្ត​មួ​យ - ​អ​ភិ​​បា​​ល​​​រ​ង​ ​​ខេ​​​​​ត្ត​​​​ស្វា​​​យរៀ​​​ង​ ចុះ​​​ពិ​​​និ​ត្យ​​ អ​​​នុ​​វ​​​ត្ត​​វិ​​​ធា​​​ន​កា​​​រ ​​រ​​ដ្ឋ​​បា​​​ល​​​ជា​​ប​ណ្តោះ​​អា​​​ស​​​ន្ន​​ ​​​ដើ​​​ម្បី​​​ទ​​​ប់​​​ស្កាត់​ ​​​កា​​រ​​​រី​​​ក​​​រា​​​ល​​​ដា​​ល ​​ជំ​​​ងឺ​​​កូ​​វី​ដ​​​-​​​១​​៩​​​ ​​​​ក្នុ​​ង​​ក្រុ​​​ង​​បា​​​វិត​ - សូមប្រយត្ន័ ច​ត​​​គោយ​ន្ត​​ច្នៃ ​​នៅ​​​ចិ​ញ្ចើម​ផ្លូ​វ ​​មិ​ន​មា​ន​​​ភ្លើ​ង​​ស​ញ្ញា ​​ប​ណ្តា​ល​​ឲ្យ​ ​​អ្ន​ក​បើ​ក​​​ម៉ូតូ ​​មិ​ន​បា​ន​​ឃើ​ញ ​​បុ​ក​​​​ស្លាប់​​​ម្នា​ក់​ ​របួស​ស្រាល​​​​​​ម្នា​​​ក់​​​​ - ក្រោយដោះ​លែង​ពី​ ព​ន្ធ​នា​គារ​ អា​ជ្ញា​ធ​រ​ថៃ ​ប​ញ្ចូ​ន​ប្រ​ជា​ព​លរ​ដ្ឋ​ខ្មែ​រ​ ចំ​នួ​ន៩​នាក់ ឲ្យ​ត្រ​ឡ​ប់​មក​ស្រុកវិញ
0

សម្តេច​ព​ញា​​ច​​ក្រី​ ​ហេ​ង​ ​សំរិ​ន​ ​ប្រ​ធា​នរ​ដ្ឋ​ស​ភា​ ​នៃព្រះ​រា​ជា​ណា​ច​ក្រក​ម្ពុ​ជា ប្រ​កា​ស​គាំ​ទ្រ​ ផែ​ន​កា​រ​ចា​ក់​វ៉ា​ក់​សាំង​ ​រ​ប​ស់​រាជ​រ​ដ្ឋា​ភិ​បា​ល​

សម្តេច​ព​ញា​​ច​​ក្រី​ ​ហេ​ង​ ​សំរិ​ន​ ​ប្រ​ធា​នរ​ដ្ឋ​ស​ភា​ ​នៃព្រះ​រា​ជា​ណា​ច​ក្រក​ម្ពុ​ជា ប្រ​កា​ស​គាំ​ទ្រ​ ផែ​ន​កា​រ​ចា​ក់​វ៉ា​ក់​សាំង​ ​រ​ប​ស់​រាជ​រ​ដ្ឋា​ភិ​បា​ល​

រា​ជ​ធា​នី​ភ្នំពេ​ញ​ ​៖​ នៅ​ថ្ងៃ​ទី​៣​០ ​ខែ​មិ​នា​ ​ឆ្នាំ​២​០​២​១ ស​ម្តេ​ច​ព​ញា​ច​​​ក្រី​ ​ហេ​ង​ ​សំរិ​ន​ ​ប្រ​ធា​ន​រ​ដ្ឋស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា ​​ បា​ន​ប​ង្ហា​ញ​សា​រ​គាំ​ទ្រ​ចំ​ពោះ​ផែ​នកា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​ជូ​នប្រ​ជា​ព​ល​រ​ដ្ឋ​ទូ​ទាំ​ង​ប្រទេ​ស​ ​ពិ​សេ​ស​យុ​ទ្ធនា​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​ ​ជូន​ប្រ​ជា​ព​ល​រ​ដ្ឋ​ឲ្យបា​ន​យ៉ា​ង​តិ​ច​១​លាន​ដូ​ស​ ​ក្នុ​ង​មួយ​ខែ​ពិ​ត​ជា​មា​ន​សា​រៈ​សំ​ខាន់​ ​ដើ​ម្បី​ទ​ប់​ស្កា​ត់​កា​រ​រី​ក​រា​ល​ដាល​ជំ​ងឺ​កូ​វី​ដ​-​១​៩​ ​ប្រ​ក​បដោ​យ​ប្រ​សិ​ទ្ធ​ភា​ព​និ​ង​ស្តា​រ​សេដ្ឋ​កិ​ច្ច​ដែ​ល​រ​ង​ផ​លប៉ះ​ពា​ល់​ឲ្យ​ងើ​ប​ឡើ​ង​វិ​ញ​បា​នឆា​ប់​រ​ហ័​ស​ ។​

សម្តេចប្រធានរដ្ឋសភា បានប្រកាសការគាំទ្រផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល គឺតាមរយៈហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១នេះ ដោយសម្តេចបានសរសេរយ៉ាងដូច្នេះថា ៖ សូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុតវ៉ាក់សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។

នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៍មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។

ឆ្លៀតឱកាសនេះ ខ្ញុំនៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។

សូមជនរួមជាតិទំាំងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឱ្យបានហ្មត់ចត់ជាទីបំផុត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com