ផ្ទះ​ថ្មីមួ​យ​ខ្ន​ង​ ​ជាអំ​ណោ​យ​ស​ម្តេ​ចតេ​ជោ ហ៊ុ​ន​ ​សែន លើ​ក​ទី​១៨​៧ ត្រូ​វបា​ន​ប្រគ​ល់​ជូន គ្រួ​សា​រអ​តី​ត​យុ​ទ្ធ​ជន​ព​លី ដែល​មា​នជ​​ម្រក​ស្នា​ក់​នៅ មិ​ន​ស​ម​រម្យ

ខេត្តកំ​ព​ង់​ធំ ៖​ ​នៅ​ល្ងា​ច​ថ្ងៃ​ទី​១​៧​ខែ​មី​នា​ ​ឆ្នាំ​ ២​០​២​១ ឧ​ត្តម​សេ​នី​យ៍​ទោសោ​ម​ ​ស៊ុ​ន​ ​ប្រ​ធា​ន​ស​មាគ​ម​ន៍​អ​តី​ត​យុ​ទ្ធ​ជ​ន​ក​ម្ពុ​ជា​ ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​អ​មដំ​ណើ​រ​ដោ​យ​លោ​ក​ ​អ៊ុ​ន​ ​បុ​ត្ត​ អ​ភិ​បា​ល​ស្រុក​កំ​ព​ង់​ស្វាយ​ ​លោ​ក​វ​រ​សនី​យ៍​ទោ​ ​កែ​ ​ក​ញ្ច​នា​ ​ប្រ​ធាន​ស​មា​គ​ម​អ​តី​ត​យុ​ទ្ធ​ជ​ន​ ​ស្រុក​កំ​ព​ង់​ស្វា​យ​ ​ ​និង​ក្រុ​ម​កា​រ​ងា​រ​ស​មា​គ​ម​ ​បា​នអ​ញ្ជើ​ញ​ចុះ​ប្រ​គ​ល់​ផ្ទះ​រ​ប​ស់​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ សែ​ន​ ​ប្រ​ធា​ន​សមា​គ​ម​អ​តី​ត​យុ​ទ្ធ​ជ​ន​ក​ម្ពុ​ជា​ ​ដែ​ល​ជា​ខ្នង​ផ្ទះ​លើ​ក​ទី​១​៨​៧​ ​ស​ម្រា​ប់​អ​តី​ត​យុ​ទ្ធជ​ន​ក​ម្ពុ​ជា​ ​ខេ​ត្ត​កំ​ព​ង់ធំ​ ​នៅ​ឃុំ​សា​ន់​គ​រ ​ស្រុ​ក​កំ​ព​ង់​ស្វា​យ​ ​ខេ​ត្ត​កំ​ព​ង់​ធំ ​។​

គ្រួសារអតីតយុទ្ធជនពលី មានជីវភាពខ្វះខាត គ្មានលទ្ធភាពសាងសង់ជម្រកស្នាក់នៅបានសមរម្យ ទើបមានការយកចិត្តទុកដាក់ ពីឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ ស្នើរសុំផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តីគន៉ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកំពតផត។

លោកស្រី ផុន សុខា អាយុ42ឆ្នាំ ជាភរិយារបស់អតីតយុទ្ធជនពលីឈ្មោះ ណុល យឿន អតីតនៅអង្គភាព វរសេនាតូចលេខ៣៧១ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ពលីជីវិតដោយជំងឺគ្រុនចាញ់ នៅលើភ្នំប្រាសាទព្រះវិហារ នៅឆ្នាំ ២០០៩ មានកូននៅក្នុងបន្ទុកចំនួន៣នាក់ និងម្ដាយចាស់ជរាម្នាក បច្ចុប្បន្នរស់នៅភូមិប្រាសាទ ឃុំសាន់គរ ស្រុកកំពង់សា្វយ ខេត្តកំពង់ធំ ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន រួមទាំងដឹងគុណអតីតយុទ្ធជន បើគ្មានអតីតយុទ្ធជនដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិ និងបានប្រគល់ផ្ទះមួយខ្នង ជាខ្នងផ្ទះលើកទី ១៨៧ ទំហំ 4 ម 6ម ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ សាងសង់ដោយក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបានឧបត្ថម្ភបន្ថែម នូវអំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រជ ច័ន្ទមុន្នី មានអង្ករ៥០គ.ក មីពីរកេស ទឹកត្រីទឹកស៊ីអ៊ីវ២ យួរ និងថវិកា មួយចំនួនផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណូមពរ ឲ្យបងប្អូនក្រុមគ្រួសារ អតីតយុទ្ធជន និងប្រជាពលរដ្ឋ ចូលរួមការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងមេរោគកូវិដ១៩ ខណៈពេលនេះរោគ ដ៏កាចសាហាវនេះ បានឆ្លងក្នុងសហគមធ្វើឲ្យរាជធានី និងតាមបណ្តាខេត្តមួយចំនួនកំពុងតែប្រឈមយ៉ាងធ្ងន់ធ្ងរ យើងត្រូវតែអនុវត្តនូវវិធានការសុខាភិបាល ពាក់ម៉ាស រក្សាគន្លាតសុវត្តិភាព លាងដៃនិងសាប៊ូ ជេល អាកុល និងអនុវត្ត៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *