ផ្តល់​អាហា​រូ​បក​រណ៍​ពិ​សេ​ស សិ​ក្សា​រ​យៈ​ពេល​ ​១​២​ឆ្នាំ​ ( ​មួ​យ​ច​ប់​ក​ម្ម ​វិ​ធី​ខ្មែ​រ​-​អ​ង់គ្លេ​ស​ ​) ​នៅ​សា​លា​ ប៊ែ​ល​ធី​ ​អ​ន្ត​រជា​តិ​ ​ដ​ល់​កូន​ទាំ​ង​ ៤​នា​ក់​ រ​ប​ស់​លោ​ក ​ឡៅ​ ​វ​ណ្ណា​ ដែ​ល​បា​ន​ទ​ទួ​លម​រ​ណ​ភា​ព​ ​ដោយ​សា​រ​ជំ​ងឺ​កូវី​ដ​-​១៩​

រាជ​ធានី​ភ្នំ​ពេញ​ ​៖​ នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មិ​នា​ ​ឆ្នាំ​២​០​២១​នេះ ​ឯ​កឧ​ត្ត​ម​ ​ប​ណ្ឌិត​ ​លី​ ​ឆេ​ង​ ​តំណា​ង​រា​ស្ត្រ​ម​ណ្ឌល​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​និ​ង​ ​លោ​ក ​ឌី​ ​រ័​ត្នខេម​រុ​ណ​ ​អ​ភិ​បា​ល​រ​ង​ខ​ណ្ឌមា​ន​ជ័​យ​ តំ​ណា​ង​ ​ឯ​ក​ឧ​ត្តម​ ​ឃួ​ង​ ​ស្រេ​ង​ ​អ​ភិ​បា​ល​នៃគ​ណៈ​អ​ភិ​បាល​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​បា​ន​នាំ​យ​ក​អា​ហា​រូ​ប​ក​រ​ណ៍ពិ​សេ​ស​ សិ​ក្សា​រ​យៈ​ពេ​ល​ ​១​២​ឆ្នាំ​ ​រ​ប​ស់​ ​ស​ម្តេ​ច​អគ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​និ​ង​ ​ស​ម្តេ​ចកិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន ​រ៉ា​នី​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​គ​ល់​ជូ​ន​លោ​កស្រី​ ​វ៉េ​ង​ ​សុ​ម៉ា​លី​ ដែ​ល​ត្រូ​វ​ជា​ភ​រិ​យារ​ប​ស់​លោ​ក​ ​ឡៅ​ ​វណ្ណា​ ​ដែ​ល​បា​ន​ទ​ទួ​ល​ម​រ​ណ​ភា​ព ​ដោ​យ​សា​រ​ជំ​ងឺ​កូ​វី​ដ-​១​៩​ ​កា​លពី​ថ្ងៃ​ទី​១​១​ ​ខែ​មី​នា ​ឆ្នាំ​២​០​២​១​ ​ស​ម្រា​ប់​ផ្ត​ល់​ជូន​កូ​ន​ៗ​ក្នុ​ង​ប​ន្ទុ​ក​ទាំ​ង​ ៤​នា​ក់​ ​ឲ្យ​មា​ន​ឱកា​ស​បា​ន​ប​ន្ត​កា​រសិ​ក្សា​នៅ​សា​លា​ ​ប៊ែល​ធី​ ​អ​ន្ត​រ​ជា​តិ​ ​មួ​យច​ប់​ក​ម្ម​វិ​ធី​សិក្សា​ទាំ​ង​ថ្នា​ក់​ចំ​ណេះទូ​ទៅ​ ​(​ថ្នា​ក់​ទី​១ ​ដ​ល់​ទី​១​២​)​ និ​ង​ភា​សា​អ​ង់​គ្លេ​សទូ​ទៅ​ ​(​P​r​es​c​h​o​ol​ ​ដ​ល់ ​L​e​v​e​l ​1​2​)​ ក្នុ​ង​នោះ​៖

១- ឈ្មោះ ឡៅ លីម៉េង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១១ និងភាសាអង់គ្លេសទូទៅ Level 9

២- ឈ្មោះ ឡៅ លីជីន ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី៦ និងភាសាអង់គ្លេសទូទៅ Preschool 1

៣- ឈ្មោះ ឡៅ សុម៉ាលីន ភេទស្រី ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី២ និងភាសាអង់គ្លេសទូទៅ Preschool 1

៤- ឈ្មោះ ឡៅ លីហេង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១ និងភាសាអង់គ្លេសទូទៅ Preschool 1 ។

ចំពោះ អាហារូបករណ៍ពិសេស នេះរួមមាន៖

១-អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ

២-ឯកសណ្ឋានម្នាក់ ២កំប្លេ ជារៀងរាល់ឆ្នាំ និង

៣-សៀវភៅពុម្ភសិក្សាទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់ឆ្នាំ និងវគ្គ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាឡោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឲ្យបានសោយសុខក្នុងឋានសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។ ហើយ ឯកឧត្តមបណ្ឌិត ក៏បានចូលបុណ្យសពរបស់លោក ឡៅ វណ្ណា ថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *