អភិ​​​​​បា​​​​​​ល​​​​​​ក្រុ​​​ង​​​​​​​ព្រះ​​​​​​វិ​​​ហា​​​រ​​​​ ​ដឹ​​ក​​នាំ​ម​​​​ន្ត្រី​រ​​​ដ្ឋ​បា​​​ល​​ក្រុ​ង​ ​​និ​​​ងស​ង្កា​​ត់​​ ​​ចុះ​​​​ផ្ស​​ព្វ​​ផ្សា​​​​យ​ពី ​​ប​​ទ​ប​ញ្ជា​​៦​​​ចំ​ណុ​ច ​​រ​ប​​ស់​​​​​​​ប្រ​​មុ​​​​ខ​​​រា​​​​ជ​​​រ​​​​ដ្ឋា​​​ភិ​​បា​​​ល​​​​ ​និ​​​​​​ង​​សេ​ច​​​​​ក្តី​​ជូ​​​​​ន​​ដំ​​​​​ណឹ​​​​ង​​រ​​​​ប​​ស់ ​​ក្រ​​​​សួ​​ង​​សុ​​ខា​ភិ​​បា​ល​​ ​និ​​​​ង​​ចែ​​​ក​ម៉ា​ស​​ ​​ជូ​​​ន​​​​​​ប្រ​ជា​​ព​​ល​​រ​​​ដ្ឋ​​​

ខេត្តព្រះវិហារ ៖អនុវ​ត្ត​តាម ​ប្រ​សា​សន៍​ដា​ស់​តឿ​ន​ដ​ល់​អា​ជ្ញា​ធ​រ​ក្រុ​ង​-​ស្រុក​ទាំ​​ង៨​ ​​រ​បស់​អ​ភិ​បា​ល​ខេ​ត្ត​ព្រះ​វិ​ហា​រ​ ​លោ​ក​ ​ប្រា​ក់​ ​​សុវ​ណ្ណ​ ​​បាន​​ធ្វើ​ឡើ​ង​ក្រោយ​ពី​ទ​ទួ​ល​បា​ន​ប​ទ​ប​ញ្ជា​ពី​ ​ប្រ​មុ​ខ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​និ​ង​សេ​ច​ក្តី​ជូ​ន​ដំ​ណឹ​ង​រ​ប​ស់​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​ ​ពី​កា​ររី​ក​រា​លដា​ល​ជំ​ងឺ​កូ​វី​ដ​១​៩​ ​ចូ​ល​​ទៅ​ក្នុ​ងស​ហ​គ​ម​ន៍​ ​ក្នុ​ង​​ព្រឹ​ត្តិ​ការ​ណ៍​២​០​កុម្ភៈ ២​០​២១​ ​នៅ​ក្នុ​ង​តំ​ប​ន់​មួ​យ​ចំ​នួ​ន​ក្នុ​ង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​និ​ង​នៅ​ក្នុ​ង​តំ​បន់​មួ​យ​ចំ​នួ​ន​ទៀ​ត​ ​នៅ​ក្នុ​ង​ខេ​ត្ត​ក​ណ្ដា​ល​ ​នោះ​មក​។​
​ ​នៅ​​ថ្ងៃ​​​ទី២​​​៥​ ​កុ​​​ម្ភះ ​ម្សិ​​​ល​​​មិ​​​ញ​​​ ​​​អភិ​​​​​បា​​​ល​​​ក្រុ​ង​​​​ព្រះ​​​វិ​ហា​​រ​​​​ ​លោ​​ក​​​ ​​​ប៉ុ​​ក​ ​ងួ​​ន​ ​បា​​​នដឹ​​ក​​នាំ​ម​​ន្ត្រី​រ​​ដ្ឋ​បា​​ល​ក្រុ​ង​ ​​និ​​ងស​ង្កា​​ត់​ ​​ចុះ​​ផ្ស​ព្វ​ផ្សា​​យ​ពី​​ប​​ទ​ប​ញ្ជា​​ ៦​​​ចំ​ណុ​ច​រប​ស់​​ ​​ប្រ​មុ​​ខ​រា​​ជ​រ​​ដ្ឋា​ភិ​បា​ល​​ និ​​​ង​សេច​​ក្តី​ជូ​​ន​ដំ​​ណឹ​​ង​រ​​ប​ស់​ក្រ​​សួ​ង​​សុ​​ខា​ភិ​​បា​ល​​ក​ម្ពុ​​​ជា​​ ​និ​​ង​កា​​រ​ចែ​​ក​ម៉ាស​​ ​ជូ​​ន​ដ​ល់​​ប្រ​ជា​​ព​​ល​​រ​​ដ្ឋ​​​នៅ​ក្នុ​​ង​​មូ​​ល​​​ដ្ឋា​​ន។​​

អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានថ្លែងឲ្យដឹងថា នៅរយៈពេលថ្មីៗកន្លងមកនេះ រដ្ឋបាលក្រុងព្រះវិហារ ទទួលបានការណែនាំបន្ថែមទៀត ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ឲ្យបង្កើនការចុះផ្សព្វផ្សាយពីបទបញ្ជា ៦ចំណុចរបស់ ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យមានការយល់ដឹងបន្ថែមទៀត ពីវិធានការ ការពារ ការឆ្លងជំងឺកូវីដ១៩ ក្រោយការផ្ទុះជំងឺដ៏កាចសាហាវនេះ ចូលក្នុងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភះ ដែលជាព្រឹត្តិការណ៍ឆ្លងជាលើកទី៣។

លោក ប៉ុក ងួន បានបន្តថា ដើម្បីរកវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឆ្លងចូលដល់ក្នុងសហគមន៍ឲ្យមានប្រសិទ្ធិភាពនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យអនុវត្តវិធានការណ៍ ៦ចំណុច ទើបអាចយកឈ្នះ លើជំងឺកូវីដ១៩ បានដោយជោគជ័យ ដែលវិធានការទាំងនោះ រួមមាន ៣ការពារ គឺ១.ពាក់ម៉ាស់ ,២.លាងដៃ ,៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឲ្យបានគ្រប់ៗគ្នា។ និងវិធានការ៣កុំ គឺ ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ,២.កុំទៅកន្លែងមនុស្សច្រើនកុះករ និងទី៣ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំអោបគ្នាជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *