អភិបាលខេ​ត្ត​ឧ​ត្ដរ​មា​ន​ជ័យ​ ​ចុះ​ពិនិ​ត្យ​មើ​ល​ កា​រ​សា​ង​សង់ ស្ពា​ន​ប្រ​អប់ និ​ង​ផ្លូ​វ​លំ​មួយ​ខ្សែ ភ្ជា​ប់​ទៅ​កាន់ តំ​ប​ន់​ប្រ​វត្តិ​សា​ស្ត្រ ផ្ទះ​ប៉ុ​លព​ត​

ខេត្តឧត្តរមានជ័យ ៖ ​ ​ឯក​ឧ​ត្ដ​ម ​ប៉ែ​ន ​កុ​សល្យ​ ​អ​ភិបា​ល​ខេ​ត្ត​ឧត្ត​រ​មា​ន​ជ័​យ ​ ​បា​នដឹ​ក​នាំ​ក្រុ​ម​កា​រ​ងា​រចុះ​ពិ​និ​ត្យ​មើ​លកា​រ​សា​ង​ស​ង់​ស្ពាន​ប្រ​អ​ប់​ចំ​នួ​ន២​ក​ន្លែ​ង​ និ​ង​ផ្លូ​វ​លំមួ​យ​ខ្សែ​ ​តភ្ជា​​ប់​ទៅ​កា​ន់​តំប​ន់​ប្រ​វ​ត្តិ​សាស្ត្រ​ ​ផ្ទះ​ប៉ុល​ព​ត​ ដែ​ល​ជា​អំ​ណោ​យ​រ​បស់​ ​ឯ​ក​ឧត្ត​ម ឧ​ត្ត​ម​សេ​នីយ៍​ឯ​ក​ ​ហ៊ុ​ន​ ម៉ា​ណែ​ត​ ​អ​គ្គ​មេប​ញ្ជា​កា​រ​រង​ ​នៃ​ក​ង​យោធ​ព​ល​ខេ​ម​រភូ​មិ​ន្ទ​ ​និ​ងជា​មេ​ប​ញ្ជា​ការ​ក​ង​ទ័​ព​ជើ​ងគោ​ក​ ​ ស្ថិ​ត​នៅ​ចំ​ណុ​ចក្បា​ល​ទ​ន្សោ​ង ​ក្នុ​ង​ស្រុ​ក​អ​ន្ល​ង់​វែង​ ​ជា​ប់​ព្រំ​ដែ​នក​ម្ពុ​ជា​-​ថៃ ​នៅ​ថ្ងៃ​ទី​២​៥ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២​០២​១​នេះ​។​

ឯ​ក​ឧ​ត្ដ​ម​ ប៉ែ​ន​ ​កុ​ស​ល្យ​ បា​ន​ថ្លែ​ង​ថា​ ស្ពា​ន​ប្រ​អ​ប់​ចំ​នួន​២​កន្លែ​ង​ និងផ្លូវលំមួយខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត ដែលកំពុងសាងសង់នេះ ជាអំណោយដ៏ថ្លែថ្លារបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា តំបន់ប្រវត្តិសាស្រ្ត លើភ្នំដងរ៉ែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នយើងកំពុងរៀបចំកែសម្រួលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យតំបន់ប្រវត្តិសាស្ត្រមួយនេះ ក្លាយជាតំបន់រម្មណីយដ្ឋានទេសចរប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណងចង់មកលេងកំសាន្តឲ្យមានភាពងាយស្រួល។

ឯកឧត្ដមអភិបាលខេត្តឧត្តរមានជ័យ ក៏បានផ្តាំផ្ញើ និងណែនាំបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់ឲ្យបានតឹងរឹង ត្រួតពិនិត្យមើលសកម្មភាពនានាតាមព្រំដែន ជាពិសេសគឺឃាត់ឲ្យបាននូវពលរដ្ឋលួចឆ្លងដែនកាប់ឈើក្នុងប្រទេសជិតខាង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *