ផ្ទះ​ព​លរ​ដ្ឋ​មួ​យខ្ន​ង ​នៅស​ង្កា​ត់​ព្រែ​ក​ឯង ខ​ណ្ឌ​ច្បារអំ​ពៅ ត្រូ​វ​បា​ន​អ​គ្គីភ​យ័ លេ​ប​ត្រ​បា​ក់​

រាជធានីភ្នំ​ពេ​ញ ​៖ ​នា​វេ​លាម៉ោ​ង​១​២​,​ ៣​០​នា​ទី​ ​រ​សៀល​ថ្ងៃ​ទី​២​៦​ ​ខែកុ​ម្ភៈ​ ​ឆ្នាំ​២​០​២១​នេះ​ ​មា​ន​ក​រ​ណីអ​គ្គិ​ភ័​យ​ ​បាន​កើ​ត​ឡើ​ង​​​នៅចំ​ណុ​ច​ ​ផ្ទះ​​​គ្មា​ន​​​លេ​ខ​ ផ្លូ​វ​​​បេ​តុ​ង​ ​ភូមិ​​​រ​បោះ​​​អ​ង្កា​ញ់​ ស​ង្កា​ត់​​​ព្រែ​ក​​​ឯ​ង​ ​ខ​ណ្ឌ​​ច្បា​រ​អំ​ពៅ​ ​រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​​​ ដោ​យ​បា​ន​បំ​ផ្លា​ញផ្ទះ​ឈើ​លើ ​​ថ្ម​ខា​ងក្រោ​មមួ​យ​ខ្នងខ្ទេ​ច​គ្មា​ន​ស​ល់ ​។​​​

​សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ អ៊ុង ជួន ភេទ​ស្រី អាយុ ៥៧ ឆ្នាំ ។ ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ បាន​បណ្តាល ស្ត្រី​ម្នាក់ ឈ្មោះ អ៊ុង ច​ន្ធូ អាយុ ៣១ ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ រងរបួស​ជើង ដោយ​ការ​រលាក​។​

​ចំពោះមូលហេតុ​ដែល​បង្ក​ឱ្យ​ឆេះ​នេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ឡើង ហើយ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់ រថយន្ត បាញ់​ពន្លត់​អស់ ៤ គ្រឿង ដោយ​រថយន្ត​របស់​កា​រិ​យា​ល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ៣ គ្រឿង និង​រថយន្ត​រប​ស់បុ​រី​ប៉េង​ហួត ១​គ្រឿង មិនឱ្យ​រាលដាល​ដល់ ផ្ទះ​អ្នកជិតខាង​នោះឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *