ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ កម្លាំងអន្តរាគមន៍ ឈរជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកសំពៅលូន ចំណុចប៉ុស្ដិ៍នគរបាល ការពារព្រំដែន ក្នុងភូមិសាស្ត្រស្លាបឆ្វេងដៃ ច្រកទ្វារព្រំដែនអន្តរជាតិ (គីឡូ១៣) ស្រុកសំពៅលូន បានឃាត់ពលករខ្មែរឆ្លងដែន មកពីប្រទេសថៃ ចំនួន ៣ នាក់ (ស្រី១នាក់) ដែលគេចវេសមិនព្រមចូលធ្វើចត្តាឡឺស័ក ហើយដឹកតាមរថយន្ត យកមកកាន់មណ្ឌលចត្តាឡឺស័ក មណ្ឌលសាលារៀន ៣២ ស្រុកសំពៅលូនធ្វើចត្តាឡឺស័កវិញ ៕
0
សូមកុំគេចវេស ៖ ឃាត់ពលករខ្មែរ៣នាក់ បញ្ជូនមក មណ្ឌលធ្វើចត្តាឡឺស័កវិញ

Filed in: សន្តិសុខសង្គម