រាជ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា ​អំពា​វ​នាវ​ពល​ក​រ ​ដែល​ធ្វើ​កា​រនៅ​ថៃ ឱ្យ​ប​ន្ត​ស្នាក់នៅ ​ចៀ​សសវា​ង​កា​រចល័​ត ​ពីក​ន្លែ​ងមួ​យ ទៅ​ក​ន្លែ​ងមួ​យ​ទៀត​ ​ដើម្បី​រួ​មគ្នា​ប​ង្ការ​ ​ទ​ប់ស្កា​ត់​ ​ការ​ពារ​ការ​ ​ឆ្លង​រី​ក​រា​លដា​ល ជំ​ងឺ​កូ​វី​ដ-​១៩​ ​​ដែល​កំ​ពុង​ផ្ទុះ​ឡើ​ង ​នៅទូ​ទាំ​ង​ប្រទេ​ស​ថៃ​

រាជធានីភ្នំ​ពេ​ញ ​៖​ ​រាជ​រ​ដ្ឋា​ភិបា​ល​ក​ម្ពុជា​ ​​បាន​អំ​ពាវ​នា​វ​ដ​ល់ព​ល​ករក​ម្ពុ​ជាដែ​ល​កំ​ពុង​ស្នា​ក់​នៅ ​និ​ង​ធ្វើកា​រ​នៅ​ប្រទេ​ស​ថៃ​ ​សូម​ស្នា​ក់​នៅ ​ក្នុ​ង​ប្រ​ទេស​ថៃ​ប​ន្ត​ទៀ​ត ​ចៀ​ស​ស​វា​ងកា​រ​ច​ល័​តពី​ក​ន្លែ​ង​មួយ​ទៅ​ក​ន្លែ​ង​មួយ​ទៀ​ត​ ​ដើម្បី​រួ​ម​គ្នាប​ង្កា​រ​ ទ​ប់​ស្កា​ត់ ​កា​រ​ពា​រកា​រ​ឆ្ល​ងរី​ក​រា​ល​ដាល​ជំ​ងឺ​កូ​វី​ដ-​១​៩​ ដែ​ល​កំ​ពុង​ផ្ទុះ​ឡើង​នៅ​ទូ​ទាំង​ប្រ​ទេ​សថៃ​។​

ការអំពាវនាវ​នាវ​នេះ​ធ្វើឡើង​ខណៈពេលដែល​គេ​សង្កេតឃើញ​មានការ​ឆ្លង​កូ​វីដ​១៩​ក្នុងអំឡុងពេល​ដែ​ល​បងប្អូន​ពលករ​នៅ​ប្រទេស​ថៃ​ធ្វើដំណើរ​ត្រឡប់មកវិញ​ដោយ​លួចលាក់ និង​ខុសពី​បំរាម​អាជ្ញាធរ​ថៃ ។​

ទន្ទឹមនោះ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក៏បានបញ្ជាក់ ដែរថា ក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសថៃនោះ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹង និយោជក ក៏ដូចជាពលករបរទេសដែលកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះឡើយ។ ផ្ទុយទៅវិញ ប្រសិនបើពលករ បរទេសដែលចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ឬមានបំណងចង់វិលត្រលប់ទៅស្រុកកំណើតវិញនោះ នឹងត្រូវអាជ្ញាធរ មានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន ហើយក៏អាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ថែមទៀតដែរ។

គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមអំពាវនាវយ៉ាង ទទូចដល់ពលករកម្ពុជាទាំងឡាយដែលកំពុងស្នាក់នៅប្រទេសថៃស្រាប់ សូមរក្សាភាពនឹងនរ និងបន្តស្នាក់នៅមួយ កន្លែងសិន ដោយកុំទាន់ឆ្លងដែនចូលមកប្រទេសកម្ពុជាវិញឱ្យសោះ ហើយសូមជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាព ទប់ស្កាត់ ការព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *