ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាម សង្ស័យប្តីជាឃាតករ សមត្ថកិច្ចខេត្តសៀមរាប កំពុងបន្តបើកការស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់

ខេ​ត្តសៀ​ម​រាប ​៖ ​ស្ត្រី​វ័​យជិ​ត​២​០​ឆ្នាំម្នា​ក់​ ​បាន​រ​ង​កា​រ​វាយ​ស​ម្លា​ប់​នឹង​ដុំ​ថ្ម ​ពី​ជ​នស​ង្ស័​យ​ដៃ​ដល់​ ​រី​ឯអំ​ពើ​ឃា​ត​កម្ម​នេះ​ ​ត្រូ​វ​ស​មត្ថ​កិច្ចអះ​អា​ងថា​ ​ប្តី​ស្រ្តីរ​ង​គ្រោះ​ ​គឺ​ជា​ឃា​ត​ករ​។​ ​ហេតុ​កា​រ​ណ៍​នេះ ​បា​ន​កើ​តឡើ​ង​នៅ​ម៉ោ​ង ​៩​ ​និ​ង​៣០​នា​ទី​យ​ប់ ​ថ្ងៃ​ទី​១​៩​ធ្នូឆ្នាំ​២​០​២​០​ ​នៅ​ចំ​ណុ​ចផ្ទះ​ក​ម្ម​ក​រ​ស្នាក់​នៅ​ ​ក្រុ​ម​២៧​ ​ស្ថិ​ត​នៅ​ក្នុង​ភូ​មិ​គ្រួ​ស ​ស​ង្កា​ត់​ស្វា​យដ​ង្គំ​ ​ក្រុ​ងសៀ​ម​រាប​ ​ខេ​ត្ត​សៀម​រា​ប​។​

ស​ម​ត្ថ​កិ​ច្ចខេ​ត្ត​សៀ​ម​រាប​ ​បា​នឲ្យ​ដឹ​ង​ថា ​ក​រ​ណី​ឃា​តក​ម្ម​នេះ​ ​ប​ង្កឡើ​ង​ដោ​យ​បុ​រស​ជា​ប្ដី​ ​មា​នឈ្មោះ​ ​ផេ​ន​ ធា​ន​ ​អា​យុ ​៣​៦​ឆ្នាំ​ ជា​ក​ម្ម​ក​រ​សំណ​ង់​ ​ទី​ក​ន្លែ​ងកំ​ណើ​ត​ ​នៅ​ខេត្ត​កំ​ព​ង់​ចា​ម​ ​បា​នធ្វើ​ស​ក​ម្ម​ភា​ព​ ​យក​ដុំ​ថ្ម​វា​យ​ទៅ​លើ​ ​ជន​រ​ង​គ្រោះ​ ​ឈ្មោះ​ ស៊ឹ​ម​ ​ស​ម្ព័​ស​ ភេ​ទ​ស្រី​ ​អា​យុ​១​៩ឆ្នាំ​ ​(​ប​ណ្តា​ល​អោយ​ស្លា​ប់​)​ ​ជា​ក​ម្ម​ក​រ​សំណ​ង់​ ​ត្រូ​វ​ជា​ប្រ​ព​ន្ធ​ជ​នដៃ​ដ​ល់​ ​មា​ន​ទីក​ន្លែ​ង​កំ​ណើ​ត ភូ​មិ​ថ្ម​សិ​ន​ ​សង្កា​ត់​និ​មិ​ត្ត​ ​ក្រុង​ប៉ោ​យ​ប៉ែ​ត​ ​ខេ​ត្ត​ប​ន្ទា​យ​មាន​ជ័​យ​។​

​សម​ត្ថ​កិ​ច្ច​បា​ន​បញ្ជា​ក់​ថា​ ​មូ​លហេ​តុ​ ​បា​ន​ផ្តើ​មចេ​ញ​ពី​កា​រ​ទំ​នាស់​គ្នា​ ​រ​វាង​ប្តី​ ​និ​ងប្រ​ព​ន្ធ​ ​ហើ​យ​បើតា​ម​កា​រ​ពិ​និ​ត្យ​ពីស​ម​ត្ថ​កិ​ច្ច​នគរ​បាល​ជំ​នា​ញ ឃើ​ញ​ថា​ ​ជ​នរ​ង​គ្រោះ​ពិ​តជា​ស្លាប់​ ​ដោ​យ​អំពើ​​ឃា​តក​ម្ម​ ​ប្តី​ស​ម្លាប់​ប្រ​ព​ន្ធ​ពិ​តប្រា​ក​ដ​មែ​ន​។​ ក្រោ​យ​កា​រ​វា​យស​ម្លា​ប់​រួ​ច ​ជ​ន​ដៃ​ដ​ល់​បាន​រ​ត់​គេ​ច​ខ្លួ​នបា​ត់​ ​ហើ​យ​ខណៈ​នេះ​ ​ស​ម​ត្ថកិ​ច្ចជំ​នា​ញ​ កំ​ពុ​ង​បើ​ក​កា​រស្រា​វ​ជ្រា​វ​ ដើ​ម្បី​ចា​ប់​ខ្លួន​ឃា​ត​ក​រ ​យ​ក​មក​ផ្ត​ន្ទា​ទោ​សតា​ម​ច្បា​ប់​ ៕​​

You might like

Leave a Reply

Your email address will not be published. Required fields are marked *