​ស​មត្ថកិ​ច្ច ចុះ​ប​ង្ក្រា​ប ទី​តាំ​ង​ល្បែ​ងស៊ី​ស​ង ពី​រ​កន្លែ​ង ​ផ្អើល​ក្រុ​ងបា​ត់​ដំ​បង​

ខេ​ត្ត​បា​ត់ដំបង ៖ ព​ត៌​មានប​ឋ​មនៅ​ល្ងា​ចថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០​២០ ក​ម្លាំ​ង​ក្រុម​អ​ន្ត​រា​គម​ន៍ ​ប​ង្កា​រ ​ប​ង្ក្រា​ប ​ ​ស​ហ​កា​រ​ជា​មួយ​ក​ម្លាំ​ង​កា​រិយា​ល័​យ​ជំ​នា​ញ​ ​នឹង​ ​ក​ម្លាំង​​អធិ​កា​រ​ដ្ឋាន​ន​គ​របា​លក្រុ​ង​បា​ត់​ដំ​បង​ បា​ន​ចុះ​ ប្រ​តិ​បត្តិ​កា​រ​ប​ង្ក្រា​បក​រ​ណីល្បែ​ង​ស៊ីស​ង​ចំនួ​ន​ ០​២ ទី​តាំ​ង​ ក្នុ​ង​ប​ទល្មើ​ស​ជា​ក់​ស្តែង​។​

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ នៅចំណុចទីតាំង ទី ១ ស្ថិតក្នុងភូមិអូរចារ សង្កាត់ អូរចារ ក្រុង/ខេត្តបាត់ដំបង ។ទីតាំងលេងល្បែងស៊ីសង ( ភ្ភ្នាល់កីឡាប្រដាល់) ទីតាំង ទី ២ នៅ ចំណុច ភូមិ ចំការសំរោង ២ សង្កាត់ ចំការសំរោង ក្រុង/ខេត្តបាត់ដំបង លេងល្បែងស៊ីសង ( ចាក់ភ្នាល់អាប៉ោង)។

គួររំលឹកថាជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វេីការឃាត់នាំខ្លួនអ្នកពាក់ព័ន្ធប្រព្រឹត្តលេងល្បែងស៊ីសងចំនួន ០៦ នាក់ រួមនឹងវត្ថុតាង មាន ៖
១/កម្រាល កៅស៊ូ សម្រាប់ ចាក់ អាប៉ោង ចំនួ ន ០១
២/គម្រប ផ្តិល សម្រាប់ គ្រប អាប៉ោង ចំនួន ០១
៣/ចាន សម្រាប់បាញ់ អាប៉ោង ចំនួន ០១
៤/គ្រាប់ មេ អាប៉ោង ចំនួន ០១
៥/ចាន ជ័រ ដាក់ ដីខ្សាច់ សម្រាប់ ទ្រ ចាន អាប៉ោង ចំនួន ០១ ។

ជាមួយគ្នានេះដែរក្រោយពីឃាត់ខ្លួនជនសង្ស័យដែលប្រព្រឹត្តលេងល្បែងស៊ីសងទាំង០៦នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីធ្វេីការសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *