អភិបា​ល​ខេត្តកំ​ព​ង់ធំ​ យ​ក​ថវិ​កា​សម្ដេ​ច​តេជោ​ រួ​ម​ទាំ​ងគ្រឿ​ង​ឧប​ភោគ ប​រិ​ភោគ​ ​ចែក​ជូ​ន​ប្រជា​ពល​រដ្ឋ ចំនួន​៤០​នា​ក់ ​ដែ​លធ្លា​ប់បា​ន​ប៉ះពា​ល់​ផ្ទា​ល់ ​ និ​ង​ប្រយោ​ល អ្ន​ក​វិ​ជ្ជមា​ន​កូ​វីដ​-​១៩​

ខេត្តកំ​ព​ង់ធំ​ ៖​ ​ឯក​ឧ​ត្តម​ ​សុខ​ ​លូ ​អ​ភិបា​ល​ខេ​ត្ត​កំ​ពង់​ធំ​ ​និ​ងស​ហ​ការី ព្រ​ម​ទាំ​ង​អា​ជ្ញាធ​រ​ពា​ក់ព័​ន្ធ​ អ​ញ្ជើ​ញ​ជួប​សំ​ណេះសំ​ណា​ល​សាក​សួ​រ​សុ​ខទុ​ក្ខ​ ​និង​នាំ​យ​ក​ថវិ​កា​ស​ម្ដេច​តេ​ជោ​ រួ​ម​ទាំង​គ្រឿ​ង​ឧ​បភោ​គ​ប​រិភោ​គ​ ​ចែក​ជូ​ន​ប្រ​ជាព​ល​រ​ដ្ឋ​ចំ​នួន​ ​៤​០​នាក់​ ​ដែ​លធ្លា​ប់​បាន​ប៉ះ​ពា​ល់ផ្ទា​ល់​ ​និ​ងប្រ​យោ​ល​អ្ន​កវិ​ជ្ជ​មា​ន​កូវី​ដ​-​១​៩ ​ក្នុ​ង​ព្រឹ​ត្តិ​ការ​ណ៍​ស​ហ​គម​ន៍​ ​២​៨​ ​វិច្ឆិ​កា​ ​ពេល​ដែ​ល​ចេ​ញល​ទ្ធ​ផ​លនៃ​មេ​រោ​គ​កូវី​ដ​-​១៩​ ​អវិ​ជ្ជ​មាន​ទាំ​ង​អស់​ ​ស្ថិត​នៅ​ភូ​មិចេ​ក​ ​ឃុំ​កំព​ង់​ចិន​ជើ​ង​ ស្រុ​ក​ស្ទោ​ង ​ខេ​ត្ត​កំព​ង់​ធំ​ បា​ន​បញ្ច​ប់​ធ្វើ​ចត្តា​ឡី​ស័​កនៅ​ផ្ទះ​ ​និង​នៅ​ម​ណ្ឌល​ច​ត្តា​ឡីស័​ក​ស្រុក​ ​គឺទ​ទួ​ល​បាន​ល​ទ្ធ​ផល​អ​វិ​ជ្ជមា​ន​ទាំ​ងអ​ស់​ ​នា​រសៀ​ល​ថ្ងៃ​ទី​១៦​ ​ខែធ្នូ​ ​ឆ្នាំ​២០​២​០​។

ឯកឧត្តម សុខ លូ លើកឡើងថា ខេត្តកំពង់ធំមកដល់ពេលនេះ មិនមានសញ្ញាវិជ្ជមានលើបងប្អូនណាម្នាក់ឆ្លងនូវជំងឺកូវីដ-១៩នោះទេ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុកនៅពេលនេះ គឺទទួលបានលទ្ធផលនៃមេរោគកូវីដ-១៩អវិជ្ជមានទាំងអស់ ហើយបងប្អូនអាចវិលត្រឡប់ទៅផ្ទះ និងប្រកបមុខរបរទទួលទានបន្តទៀតបានហើយ ប៉ុន្តែកុំភ្លេចរក្សាអនាម័យ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមបានបន្ថែមទៀតថា សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយមិនត្រូវមានការរើសអើងចំពោះបងប្អូនដែលចេញពីមណ្ឌលចត្តាឡីស័កនោះទេ សូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យ និងបានប៉ះពាល់ផ្ទាល់ ឬប្រយោលត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងសូមស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ។

ឯកឧត្តមសុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់សូមអោយជៀសផុតពីជំងឺកូវីដ-១៩ផងដែរ។

អភិបាលខេត្តបាននាំយកថវិកាសម្ដេចតេជោ និងគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក រួមមាន៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ថ្នាំពេទ្យ ម៉ាស អាកុល និងថវិកា៥ម៉ឺន ចំពោះអ្នកដែលមានបណ្ណក្រីក្រទទួលបានថវិកាបន្ថែមចំនួន ៣0ម៉ឺនរៀលថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *